• 2016-10-17 22:41:16
  • បាល់ទាត់

ចាន់ វឌ្ឍនាកា​​មាន​​សមិទ្ធ​ផល​អ្វី​ខ្លះ​ ​​ទើប​ត្រូវ​ជ្រើស​រើស​កាន់​ភ្លើង​គប់​កីឡា​ជាតិ​?

  • 2016-10-17 22:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​អត្តពលិក​​៩​រូប​សម្រាប់​​​រត់​កាន់​ភ្លើង​គប់​កីឡា​ជាតិ​​លើក​ទី​១​ ​ចាន់ វឌ្ឍនាកា​ ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​កាន់​ភ្លើង​គប់​ដែរ។ ​កីឡាករ​​ដែល​​ជា​សមាជិក​ជម្រើស​ជាតិ​កម្ពុជា​ និង​បឹងកេត​អង្គរ​មាន​ប្រជា​ប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​​ស្រទាប់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន។​ តើ​​តារា​ឆ្នើម​ដ៏​ប្រជា​ប្រិយ​រូប​នេះ​ធ្លាប់​មាន​សមិទ្ធផល​អ្វី​ខ្លះ​​ទើប​ត្រូវ​បាន​គណៈកម្មការ​​ជ្រើស​រើស​យក​រូប​គេ? ខាង​ក្រោម​ជា​ស្នាដៃ​ផ្ទាល់​ខ្លួន​ដែល​រូប​គេ​ទទួល​បាន៖

 

ចាន់ វឌ្ឍនាកា ​ឈ្នះ​ពានកីឡាករ​ល្អ​លីគ​កំពូល​កម្ពុជា​២០១៦ 

 

ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ -២០១២៖ ​​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ប្រចាំ​ឆ្នាំ​ -២០១៣៖ ឈ្នះ​ពាន​ស្បែក​ជើង​មាស​ពាន​រង្វាន់​បាល់ទាត់​សម្តេច​ ហ៊ុន សែន​ -២០១៤៖ ​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ -២០១៥៖ ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ -២០១៥៖ ឈ្នះ​ពាន​ស្បែក​ជើង​មាស​ អ្នក​រក​គ្រាប់​ច្រើន​ប្រចាំ​លីគ​​បាល់ទាត់​កំពូល​កម្ពុជា​ -២០១៥៖ ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ពាន​ Mekong Club Championship -២០១៦៖ ឈ្នះ​ពាន​​កីឡាករ​ល្អ​ប្រចាំ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ -២០១៦៖ ឈ្នះ​ពាន​ស្បែក​ជើង​មាស​ អ្នក​រក​គ្រាប់​បាល់​ច្រើន​ប្រចាំ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​

 

បឹងកេត​អង្គរ​ឈ្នះ​ពានលីគ​កំពូល​កម្ពុជា​២០១៦

 

ចាន់ វឌ្ឍនាកា​បាន​ជួយ​​ក្លឹប​បឹងកេត​អង្គរ​៖ -២០១៣៖ ជើង​ឯក​រង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ -២០១៤៖ ជើង​ឯក​រង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ -២០១៥៖ ជើង​ឯក​រង​ពាន​ Mekong Club Championship -២០១៦៖ ឈ្នះ​ពាន​លីគ​បាល់ទាត់​កំពូល​កម្ពុជា​

 

 

ក្រៅ​ពី​សមិទ្ធផល​គួរ​ឲ្យ​កត់​សំគាល់​ខាង​លើ​ ចាន់ វឌ្ឍនាកា​ក៏​បាន​ជួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ឲ្យ​ទទួល​បាន​ជ័យជម្នះ​ជា​បន្ត​បន្ទាប់​​​ក្នុង​ការ​ប្រកួត​​អន្តរជាតិ​ទាំង​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់​នានា​ និង​មិត្តភាព។ រូប​គេ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា៕

 

អត្ថបទ៖ ជាន ចាន់រ៉ា
មតិយោបល់
អត្ថបទថ្មី