- 2016-10-04 16:47:26
- បាល់ទាត់
ចំនួនក្របីថយចុះ សេះកើនឡើងពេលភ្ជុំបិណ្ឌនៅវិហារសួគ៌
- 2016-10-04 16:47:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនក្របីថយចុះ សេះកើនឡើងពេលភ្ជុំបិណ្ឌនៅវិហារសួគ៌
ចន្លោះមិនឃើញ
ដូចបានរៀបចំជារៀងរាល់ឆ្នាំនៅក្នុងបរិវេណក្នុងនិងជុំវិញវត្តវិហារសួគ៌ កម្មវិធី បែបប្រពៃណីបុរាណរបស់ប្រជាជនតពីដូនតាដែលមានការបំបោលក្របី សេះ កីឡាបោកចំបាប់ត្រូវបានប្រារព្ធឡើងយ៉ាងសប្បាយរីករាយ។
ឆ្នាំនេះក្របីមានចំនួនតិចជាងឆ្នាំមុនដោយក្នុងឆ្នាំនេះក្របីដែលត្រូវប្រជា ជនក្នុងភូមិប្រមូលយកមកបំបោលមានតែ៦ក្បាលប៉ុណ្ណោះស្មើនឹង៣គូ ប៉ុន្តែ ចំនួនសេះឆ្នាំនេះកើនឡើងច្រើនជាងឆ្នាំមុនដែលមានរហូត២៤គូ។ នេះបើ តាមការប្រាប់ឲ្យដឹងពីលោក សំ សូភី ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល។
លោកប្រធានមន្ទីររូបនេះប្រាប់មូលហេតុពីការធ្លាក់ចុះចំនួនក្របីនោះគឺបណ្តាលមកពីកត្តាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងភូមិមានការកើនឡើងប្រជាជនភាគច្រើនក្នុងភូមិបានងាកទៅរកការរកស៊ី និងធ្វើការផ្សេងៗក្រៅពីការចិញ្ចឹមសត្វគោ ក្របីនេះទៅវិញ។
ទោះជាការធ្លាក់ចុះនៃសត្វក្របីនេះកាន់តែតិចទៅៗយ៉ាងណាក្តី សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងពុទ្ធបរិស័ទដែលចូលចិត្តមកទស្សនាកម្មវិធី បែបប្រពៃណីមួយនេះនៅតែមានច្រើនដូចរាល់ឆ្នាំដដែល។
ការប្រារព្ធពិធីបំបោលក្របី សេះ និងបោកចំបាប់នេះគឺធ្វើឡើងដើម្បី អភិរក្ស ប្រពៃណីវប្បធម៌ រលឹកនឹកគុណដល់អ្នកតាម្ចាស់ស្រុក និងទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិមកទស្សនាភូមិស្រុករបស់ខ្លួន៕
អត្ថបទ និងរូប៖ ឌីណា វឌ្ឍនៈ