• 2016-09-27 13:09:58
  • បាល់ទាត់

ច្បាស់​ហើយ!​ Cam-Tiger ​នឹង​ប្រើ​កីឡដ្ឋាន​ខេត្ត​សៀមរាប​សម្រាប់​​លីគ​​២០១៧​

  • 2016-09-27 13:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ Cambodian Tiger ​នឹង​ប្រើ​កីឡដ្ឋាន​​​​ខេត្ត​សៀមរាប​​ជា​ទីលាន​ផ្ទាល់​ខ្លួន​ ​សម្រាប់​ចូល​រួម​លេង​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧​។

 

 

​ប្រភព​ពី​​កញ្ញា សុខ មួយ ​លេខាធិការ​ក្លឹប​ Cam-Tiger​ បាន​ឲ្យ​ដឹង​ថា ក្លឹប​ដែល​មាន​ជន​ជាតិ​ជប៉ុន​ជា​​​​​អ្នក​គ្រប់​គ្រង Cambodian Tiger នឹង​ប្រើ​​កីឡដ្ឋាន​​​ខេត្ត​សៀមរាប​១០០​% ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​នៃ​ការ​ប្រកួត​​លីគ​​បាល់ទាត់​កំពូល​​​កម្ពុជា​រដូវ​កាល​ខាង​មុខ​នេះ​​។ ​បច្ចុប្បន្ន​​ក្លឹប​កំពុង​រង់​ចាំ​​ការ​​ចុះ​ហត្ថលេខា​​​អនុញ្ញាត​​ចុង​ក្រោយ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​ យុវជន និង​កីឡា។

 

 

កញ្ញា​​បាន​បន្ថែម​ថា ក្លឹប​មិន​មាន​ការ​ជួសជុល​​អ្វី​​​បន្ថែម​​​លើ​​កីឡដ្ឋាន​​មួយ​នេះ​ឡោះយ​ ដោយ​សារ​បច្ចុប្បន្ន​​មាន​កម្រិត​ល្អ​ប្រសើរ​​ដែល​អាច​ប្រើ​ប្រាស់​បាន។ ក្រោយ​ចប់​រដូវ​​ភ្ជុំបិណ្ឌ​​ប្រហែល​ជា​ថ្ងៃ​ទី​៨-​៩​ ខែ​​តុលា​ ខាង​មុខ​នេះ​ក្លឹប​នឹង​​ទទួល​បាន​លិខិត​​អនុញ្ញាត​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​ ដើម្បី​បាន​ប្រើ​ប្រាស់​​កីឡដ្ឋាន​​​មួយ​នេះ​ជា​ផ្លូវ​ការ។

 

​​គិត​ត្រឹម​ពេល​នេះ​ Cambodian Tiger ​ជា​ក្លឹប​ទី​៥ ​ដែល​មាន​​កីឡដ្ឋាន​ផ្ទាល់​ខ្លួន ​បន្ទាប់​ពី​ភ្នំពេញ​ក្រោន​ ក្រសួង​ការពារ​ជាតិ ​ព្រះខ័ន​រាជ​ស្វាយរៀង និង​វេស្ទើន​ភ្នំពេញ៕

 

 

 

 

ក្រុម Cambodian Tiger 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​

មតិយោបល់
អត្ថបទថ្មី