• 2016-09-23 22:23:26
  • បាល់ទាត់

“Payet ​​ចំលង​ស្ទីល​ហ្វ្រីឃីក​ Ronaldo ​​តែ​ស៊ុត​ស្រដៀង​​ ​Beckham”

  • 2016-09-23 22:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jamie Redknapp អតីត​ខ្សែ​បម្រើ​ក្រុម​ Liverpool ដែល​បច្ចុប្បន្ន​ជា​អ្នក​​​សរសេរ​អត្ថបទ​នៅ​គេហទំព័រ​​ Daily Mail ​​​បាន​លើក​ឡើង​ថា Dimitri Payet ​តារា​ឆ្នើម​ក្រុម​ West Ham បាន​ចំលង​ស្ទីល​ហ្វ្រីឃីក​របស់​ Cristiano Ronaldo ប៉ុន្តែ​ពេល​ស៊ុត​ចេញ​គឺ​ស្រដៀង​ទៅ​នឹង​ David Beckham។

 

Dimitri Payet ​តារា​ឆ្នើម​ក្រុម​ West Ham

 

ការ​លើក​ឡើង​បែប​នេះ​ គឺ​បន្ទាប់​ពី​​កីឡាករ​ជម្រើស​ជាតិ​បារាំង​ Payet ​​ស៊ុត​ហ្វ្រីឃីក​យ៉ាង​​អស្ចារ្យ​នៅ​​ចុង​ម៉ោង​នាទី​៩៦ ជួយ​ឲ្យ​ West Ham ឈ្នះ​ Accrington Stanley ​​១-០ ក្នុង​ការ​ប្រកួត​​ពាន​ EFL Cup ​កាល​ពី​យប់​ថ្ងៃ​ពុធ។

 

Redknapp បាន​និយាយ​ថា៖ "ខ្ញុំ​ឃើញ​ Payet ​ព្យាយាម​ចំលង​​ចង្វាក់​ថយ​ក្រោយ​ដូច​ Cristiano Ronaldo ​ដែល​ធ្វើ​ឲ្យ​បាល់​ពិបាក​ស្មាន។ ប៉ុន្តែ​បច្ចេកទេស​ស៊ុត​របស់​គាត់​ ​គឺ​ស្រដៀង​នឹង​ David Beckham ​ធ្លាប់​ស៊ុត​ហ្វ្រីឃីក​ ​ដោយ​បាល់​ហោះ​កោង​​ចូល​ទី​ខាង​ក្នុង”៕

 

 

 

 

Beckham (ឆ្វេង) និង​ Ronaldo (ស្តាំ)

 

សូម​ទស្សនា​វីដេអូ​ Payet ​ស៊ុត​ហ្វ្រីឃីក​ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Dailymail

មតិយោបល់