- 2016-09-16 18:45:27
- បាល់ទះ
ក្រុមជើងឯកបាល់ទះព្រៃវែងតំណាងខេត្តចូលរួមប្រកួតកីឡាជាតិលើកទី១
- 2016-09-16 18:45:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមជើងឯកបាល់ទះព្រៃវែងតំណាងខេត្តចូលរួមប្រកួតកីឡាជាតិលើកទី១
ចន្លោះមិនឃើញ
ក្រុមជ័យលាភីនៃការប្រកួតកីឡាបាល់ទះមហាជនប្រចាំខេត្តព្រៃវែងនឹងតំណាងឲ្យខេត្តមួយនេះសម្រាប់ចូលរួមការប្រកួតកីឡាជាតិ(National Game)ដែលនឹងចាប់ផ្តើមនាពេលខាងមុខនេះ បន្ទាប់ពីការបាល់ទះមហាជនខេត្តព្រៃវែង ត្រូវបានបិទបញ្ចប់ហើយកាលពីរសៀលថ្ងៃទី ១៤ កញ្ញា ២០១៦ នៅទីលានបាល់ទះសាលាបឋមសិក្សាព្រៃវែងក្រុងព្រៃវែង ក្រោមអធិបតីភាពលោក ហ៊ឹម សុផល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
ការប្រកួតនេះមានរយៈពេល៣ថ្ងៃ គឺចាប់ថ្ងៃទី ១២ដល់១៤ កញ្ញា ២០១៦ ដោយមានក្រុមកីឡា៦ស្រុក-ក្រុងចូលរួមក្នុងនោះមានក្រុមស្រុកកំចាយមារ កញ្ជ្រៀច ពាមជរ ស្វាយអន្ទរ ស៊ីធរកណ្តាល និងក្រុមសសយកខេត្តព្រៃវែង ដោយបែងចែកជាពីរពូល។ ពូល(ក)មាន៖ ស្រុកពាមជរ ស្រុកស៊ីធរកណ្តាល និងស្រុកកំចាយមារ ខណៈពូល ខមាន៖ ស្រុកកញ្ជៀច ស្រុកស្វាយអន្ទរ និងក្រុមសសយកព្រៃវែង។
ការប្រកួតយកតាមរូបមន្តវិលជុំសន្សំពិន្ទុក្នុងពូល ពីរក្រុមដែលមានពិន្ទុខ្ពស់ជាងគេក្នុងពូលឡើងទៅប្រកួតវគ្គពាក់ផ្តាច់ព្រ័ត្រ។ ឆ្លងកាត់ការប្រកួតរយៈបីថ្ងៃកន្លងទៅនេះ ជើងឯកបានទៅលើក្រុមស៊ីធរកណ្តាល ជើងឯករងក្រុម សសយកខេត្តព្រៃវែង ហើយលេខ៣ និងលេខ៣ស្ទួនគឺក្រុមស្វាយអន្ទរ និងកំចាយមារ។
សកម្មភាពប្រកួត
ចំពោះប្រាក់រង្វាន់លើកទឹកចិត្តវិញ ក្រុមជើងឯកទទួលបានថវិកា ២០០០០០០រៀល ជើងឯករងទទួលបានថវិកា ១ ៦០០ ០០០រៀល និងក្រុមចំណាត់ថ្នាក់លេខ៣ទាំងពីរក្រុមទទួលបានថវិកា ១ ២០០ ០០០រៀលដូចគ្នា។
លោក ហ៊ឹម សុផល មានប្រសាសន៍ថា មន្ទីរអប់រំខេត្តព្រៃវែងរៀបចំការប្រកួតនេះឡើង គឺដើម្បីចម្រាញ់យកកីឡាករល្អៗតំណាងឲ្យខេត្តព្រៃវែងទៅចូលរួមប្រកួតកីឡាជាតិលើកទី១ នៅរាជធានីភ្នំពេញក្នុងខែតុលា ឆ្នាំ២០១៦ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡានានាក្នុងដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
សកម្មភាពប្រកួត
ទីលានបាល់ទះនៃក្លឹបកីឡាខេត្តព្រៃវែង ដែលធ្លាប់តែរៀបចំការប្រកួតកន្លងមក គឺកំពុងជួសជុល កែលម្អឡើងវិញ ទើបប្តូរទៅប្រកួតនៅទីលានសាលាបឋមសិក្សាវិញ៕
អត្ថបទ៖ សោម សារិទ្ធ