- 2016-09-14 13:04:08
- បាល់ទាត់
អ៊ុំ សេរីរ័ត្ននឹកគិតមិនដល់ថា ខ្លួនអាចឈ្នះពានអ្នកចាំទីឆ្នើម MCL 2016
- 2016-09-14 13:04:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ សេរីរ័ត្ននឹកគិតមិនដល់ថា ខ្លួនអាចឈ្នះពានអ្នកចាំទីឆ្នើម MCL 2016
ចន្លោះមិនឃើញ
អ្នកចាំទីក្រសួងការពារជាតិ និងជម្រើសជាតិកម្ពុជា អ៊ុំ សេរីរ័ត្ន ត្រូវគណៈកម្មការរៀបចំការប្រកួតលីគបាល់ទាត់កំពូលកម្ពុជាជ្រើសរើសជាអ្នកចាំទីឆ្នើមប្រចាំរដូវកាលនេះ ប៉ុន្តែរូបគេផ្ទាល់មិនបានសង្ឃឹមថានឹងឈុ្នះឡើយ។
បន្ទាប់ពីឈ្នះស្រោមដៃមាសកាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ ជាពេលដែលលីគបាល់ទាត់កំពូលកម្ពុជាត្រូវបានបញ្ចប់ អ៊ុំ សេរីរ័ត្ន បាននិយាយថា សម្រាប់ពានរង្វាន់សម្តេច ហ៊ុន សែន រូបគេមានសង្ឃឹមខ្លះក្នុងការឈ្នះពានអ្នកចាំទីឆ្នើុម ប៉ុន្តែសម្រាប់ពានអ្នកចាំទីឆ្នើមប្រចាំលីគកំពូលកម្ពុជារដូវកាល២០១៦នេះរូបគេមិនសង្ឃឹមឡើយ។
ទោះជាមិនធ្លាប់នឹកគិតដល់ ក៏ពានរង្វាន់អ្នកចាំទីឆ្នើមឆ្នាំ២០១៦នេះបានធ្លាក់ទៅលើរូបគេដែលទទួលបានប្រាក់រង្វាន់១,៥លានរៀល។ រូបគេបានជួយឲ្យក្រុមរបស់ខ្លួនទទួលបានចំណាត់ថ្នាក់លេខ២នៃលីគបាល់ទាត់កំពូលកម្ពុជា និងជាក្រុម Fair Play ថែមទៀត។ មិនត្រឹមប៉ុណ្ណោះក្រសួងការពារជាតិបានឈ្នះពាន Hun Sen Cup 2016 ដែលនេះជាជោគជ័យដ៏ធំមួយ៕
សូមទស្សនា វីដេអូ ការលើកឡើងរបស់ អ៊ុំ សេរីរ័ត្ន
អត្ថបទ៖ ជាន ចាន់រ៉ាំ