- 2016-09-13 13:10:39
- បាល់ទាត់
អ្នកចាំទី ស៊ូ យ៉ាទី រំលឹកអនុស្សាវរីយ៍មិនអាចភ្លេចបានកាលពីតូច
- 2016-09-13 13:10:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទី ស៊ូ យ៉ាទី រំលឹកអនុស្សាវរីយ៍មិនអាចភ្លេចបានកាលពីតូច
ចន្លោះមិនឃើញ
អ្នកចាំទីដៃស្អិតស៊ូ យ៉ាទីត្រូវបានឪពុកម្ដាយរបស់ខ្លួនហាមឃាត់ចំពោះការលេងបាល់ទាត់ នៅពេលរូបគេនៅកាលពីកុមារភាពដោយសារខ្លាចមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ប៉ុន្តែរូបគេនៅតែជម្នះនឹងបម្រាមរហូតទទួលបានជោគជ័យដល់សព្វថ្ងៃ។
ស៊ូ យ៉ាទី ដែលជាអ្នកចាំទីឆ្នើមរបស់ក្រុមបឹងកេតអង្គរ បានប្រាប់ Sabay ឲ្យពីអនុស្សាវរីយពេលចូលលេងបាល់ទាត់ដំបូងដែលបំភ្លេចមិនបាននោះគឺការហាមពីឪពុកម្ដាយមិនឲ្យលេងព្រោះខ្លាចមានរបួសបាក់ដៃបាក់ជើង។
ទោះយ៉ាងណា ការស្រលាញ់បាល់ទាត់ខ្លាំង អ្នកចាំទីរបស់ក្រុមបឹងកេតអង្គរ រូបនេះនៅតែជម្នះព្យាយាមលេងបន្តដោយប្រាប់ឪពុកម្ដាយថាគ្រាន់តែលេងបន្តិចបន្តួចតែប៉ុណ្ណោះ។ បន្តបន្ទាប់មករូបគេទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីឪពុកម្ដាយពេញទំហឹងដល់សព្វថ្ងៃ។
ស៊ូ យ៉ាទី ដែលជាអ្នកចាំទីជម្រើសជាតិកម្ពុជា និងបឹងកេតអង្គរបានជួយឲ្យក្រុមបឹងកេតអង្គរលើកពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៦ថ្មីៗនេះ។ រូបគេក៏កំពុងត្រៀមខ្លួនទៅហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិនៅប្រទេសសិង្ហបុរីដើម្បីជួយកម្ពុជាចូលរួមប្រកួតពាន់រង្វាន់អាស៊ានវគ្គជម្រុះ( 2016 AFF Suzuki Cup ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ៕
សូមទស្សនាវីដេអូ
អត្ថបទ៖ នួន ស៊ីណា