- 2016-09-12 21:36:49
- ព័ត៌មាន
ឧកញ៉ា ស្រី ចន្ធូ ថាព្រឹត្តិការណ៍កីឡានៅ 7NG ចំណាយ២ម៉ឺនដុល្លារក្នុង១ខែ
- 2016-09-12 21:36:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ា ស្រី ចន្ធូ ថាព្រឹត្តិការណ៍កីឡានៅ 7NG ចំណាយ២ម៉ឺនដុល្លារក្នុង១ខែ
ចន្លោះមិនឃើញ
លោកឧកញ៉ា ស្រី ចន្ធូ អ្នករៀបចំកម្មវិធីប្រកួតកីឡានៅទីលាន SCT Sport Complex ក្នុងក្រុមហ៊ុន 7NG បានបញ្ជាក់ឱ្យដឹងថាលោកចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន ២ម៉ឺនដុល្លារក្នុងមួយខែ សម្រាប់កម្មវិធីប្រកួតនានា។
នៅក្នុងខែកញ្ញាឆ្នាំ២០១៦នេះ ទីលាន SCT Sport Complex បានរៀបចំកីឡាចំនួន៤ប្រភេទក្នុងនោះរួមមាន កីឡាប្រណាំងសេះ ប្រណាំងម៉ូតូ៦៥គ្រឿង ប្រណាំងឡាន Off-Road ១៥គ្រឿង និងកីឡាបាល់ទាត់មិត្តភាពផងដែរ។ ដោយមានលោកឧកញ៉ា ស្រី ចន្ធូ ដែលជាអ្នកស្រលាញ់កីឡាម្នាក់នៅជួយជ្រោមជ្រែងនោះ ជារៀងរាល់ខែនៅទីលានមួយនេះ តែងតែធ្វើឱ្យអ្នកចូលរួមទស្សនាប្លែកភ្នែកជានិច្ច ពោលគឺតែងតែមានប្រភេទកីឡាថ្មីៗរហូត។
ទាក់ទិននិងការរៀបចំការប្រកួតច្រើនផ្នែកបែបនេះ លោកឧកញ៉ា ស្រី ចន្ធូ បញ្ជាក់ពីការចំណាយក្នុងមួយខែៗថា៖ “យើងគ្រាន់តែគិតពីការរៀបចំអស់ប្រហែលជា២ម៉ឺនដុល្លារក្នុងមួយខែ ដោយមិនគិតពីប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករដែលបង្ហាញសមត្ថភាពល្អនោះទេ។ ការចំណាយទាំងអស់នេះ គឺជាថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយមិនមានទទួលបានផលប្រយោជន៍អ្វីឡើយ។ គោលបំណងធំគឺគ្រាន់តែចង់ឱ្យ ទីលាន SCT Sport Complex មានការប្រកួតប្លែកៗ ជូនបងប្អូននៅទីនេះមើលប៉ុណ្ណោះ”។
ការប្រកួតកីឡានៅទឹកដីវិហារសួគ៌ខាងលើនេះ គេធ្វើការប្រកួតរៀងរាល់ខែ ដោយនៅដំណាច់ឆ្នាំនឹងមានការប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមជ័យជម្នះក្នុងប្រភេទកីឡាជិះសេះប្រាក់រង្វាន់ ១៥ ០០០ ដុល្លារនិងប្រណាំងម៉ូតូ អ្នកលេខមួយទទួលបានម៉ូតូថ្មីមួយគ្រឿង៕
អត្ថបទ៖ មុន្នី រម្យ