- 2016-09-09 13:10:06
- ព័ត៌មាន
អាស៊ីអឺរ៉ុប បន្តការសាងសង់ទីលានក្រោយរអាក់រអួលមួយរយៈ
- 2016-09-09 13:10:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាស៊ីអឺរ៉ុប បន្តការសាងសង់ទីលានក្រោយរអាក់រអួលមួយរយៈ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប កំពុងបន្តការសាងសង់ទីលានរបស់ខ្លួននៅទឹកដីអរិយក្សត្រឡើងវិញ បន្ទាប់ពីរអាក់រអួលក្នុងការសាងសង់មួយរយៈដោយសារបញ្ហាថវិកា ដែលទីលានទាំងនោះមានចំនួន ៤គឺទីលានបាល់ទាត់ តារាងបាល់ទះ ទីលានប៉េតង់ និងទីលានរត់ប្រណាំង។
លោក មែន ពិសិដ្ឋ អ្នកចាត់ទូទៅរបស់ក្លឹបអាស៊ីអឺរ៉ុបបានឲ្យដឹងថា ទីលាននេះបានរអាក់រអួលការសាងសង់ជាច្រើនសប្ដាហ៍ ប៉ុន្តែឥឡូវនេះបានបន្តការសាងសង់វិញហើយ។ គម្រោងសាងសង់កន្លែងលេងកីឡាទាំង៤នេះ ក្លឹបផ្ដោតសំខាន់ទៅលើទីលានបាល់ទាត់មុនគេ ដែលគ្រោងឲ្យបានរួចរាល់ចុងឆ្នាំនេះ។
អ្នកចាត់ការរូបនេះបន្ថែមថា ទីលានបាល់ទាត់ជាផ្នែកមួយសំខាន់ជាងគេក្នុងចំណោមទីលានទាំងអស់ ដែលអាចឲ្យក្លឹបរបស់លោកមានទីលានហ្វឹកហាត់ផ្ទាល់ខ្លួន។ ក្លឹបគ្រោងបន្តធ្វើកន្លែងអង្គុយ បន្ទាប់ពីធ្វើទីលាន និងដាំស្មៅធម្មជាតិរួចរាល់។ បច្ចុប្បន្នទីលានបាល់ទាត់មួយនេះបានលេចចេញជារូបរាងបណ្ដើរៗហើយ។
ទីតាំងធ្វើទីលានខាងលើនេះបានចាប់ផ្ដើមចាក់ដីរៀបចំសាងសង់កំឡុងចុងឆ្នាំ២០១៥។ ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបជាក្លឹបមួយក្នុងចំណោមក្លឹប៥ផ្សេងទៀតរួមមាន ណហ្គាវើល បឹងកេតអង្គរ ស៊ីម៉ាក់ Cambodian Tiger និងប៉ូលិស ដែលកំពុងរៀបចំធ្វើទីលានដូចគ្នា៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា រូបថត៖ ផ្ដល់ឲ្យ