- 2016-08-30 20:14:30
- បាល់ទាត់
គួច សុកុម្ភៈ បញ្ជាក់ពីស្ថានភាពរបួសរបស់ខ្លួន
- 2016-08-30 20:14:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួច សុកុម្ភៈ បញ្ជាក់ពីស្ថានភាពរបួសរបស់ខ្លួន
ចន្លោះមិនឃើញ
ខ្សែបម្រើរបស់ក្លឹបណាហ្គាវើល គួច សុកុម្ភៈ បានអះអាងពីអាការៈរបួសរបស់ខ្លួនមិនទាន់អាចហ្វឹកហាត់នៅលើទីលានបានវិញនោះទេ ខណៈមាន Page មួយចំនួនផ្សាយពីគេព្រោងព្រាតថា កីឡាកររូបនេះ ជាសះស្បើយពីរបួសសរសៃពួរកែងជើងបាន៩៥%។
អតីតប្រធានក្រុមជម្រើសជាតិកម្ពុជារូបនេះបានឲ្យដឹងថា រូបគេបានត្រឹមហ្វឹកហាត់លើកទម្ងន់ ឬរត់ហាត់ប្រាណតិចៗប៉ុណ្ណោះពោលគឺមិនទាន់អាចចូលហ្វឹកហាត់រត់លើទីលានបាននៅឡើយ។ រូបគេមិនអាចបង្ហាញខ្លួនលេងនៅលើទីលានក្នុងពេលឆាប់នេះនោះទេ ប៉ុន្តែរូបគេនឹងព្យាយាមហ្វឹកហាត់បន្ថែមទៀត ដើម្បីឲ្យរបួសកាន់តែប្រសើរឡើង។
កីឡាករដែលជួយឲ្យណាហ្គាវើលបានជើងឯករងទាំងលីគកំពូល និង Hun Sen Cup កាលពីឆ្នាំមុនរូបនេះបញ្ជាក់ថា ការហាត់ប្រាណរបស់គេ ក្នុងវីដេអូដែលបណ្ដាញសង្គមហ្វេសបុកបង្ហោះព្រោងព្រាតគឺជាការហ្វឹកហាត់កុំឲ្យឡើងទម្ងន់ និងហ្វឹកហាត់តាមបញ្ជារបស់គ្រូពេទ្យ។ ប្រហែលជាថ្ងៃទី៥ ខែកញ្ញានេះ រូបគេ នឹងធ្វើដំណើរទៅប្រទេសវៀតណាមម្ដងទៀត ដើម្បីជួបគ្រូពេទ្យបញ្ជាក់ពីអាការៈរបួសនេះម្ដងទៀត។
គួច សុកុម្ភៈ បានរងរបួសសរសៃពួរកែងជើងកាលជំនួបរវាងណាហ្គាវើល និងស៊ីម៉ាក់នៅពហុកីឡដ្ឋានជាតិក្នុងការប្រកួតជើងទី១ នៃក្របខ័ណ្ឌកំពូលរបស់កម្ពុជា ដែលពេលនោះក្រុមលោក មាស ចាន់ណា នាំយក គួច សុកុម្ភៈ ទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីលេងបានត្រឹមដើមតង់ទី១៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា