- 2016-08-25 17:27:34
- បាល់ទាត់
ល្ងាចនេះ U16 កម្ពុជា កម្តៅសាច់ដុំនឹងក្រុមឡើងជើងគីរីវង់
- 2016-08-25 17:27:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចនេះ U16 កម្ពុជា កម្តៅសាច់ដុំនឹងក្រុមឡើងជើងគីរីវង់
ចន្លោះមិនឃើញ
បន្ទាប់ពីផ្អាកការប្រកួតមិត្តភាពរវាងថ្នាលយុវជនគីរីវង់ និងបឹងកេតដែលគ្រោងធ្វើឡើងនៅរសៀលថ្ងៃអាទិត្យទី២១ ខែសីហាកន្លងទៅ ដោយសារតែកីឡាករ៣នាក់ជាប់ប្រលងបាក់ឌុប ពេលនេះក្លឹបកំពុងត្រៀមខ្លួនប្រកួតជាមួយក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំ (U16) ថ្ងៃទី២៥សីហានេះវេលាម៉ោង៣រសៀលនេះនៅទីលានគីរីវង់សុខសែនជ័យជិតវត្តឈើទាល។
លោក ឌុក វាសនា អ្នកចាត់ការទូទៅក្លឹបគីរីវង់បានឲ្យដឹងថាកីឡាករល្អ៣នាក់ដែលជាប់កាតព្វកិច្ចប្រលងបាក់ឌុបនោះគឺ សផុន កាណាល់, ផាត រតនា និង សំ កក្កដា បានវិលមកហ្វឹកហាត់វិញហើយ។
លោកបន្តថា ឆ្លងតាមការប្រកួតមិត្តភាពជាបន្តបន្ទាប់គឺឈ្នះ១-០ លើយុវជនការពារជាតិ និងបន្តឈ្នះ៤-២ លើយុវជនដូនពេញ ព្រមទាំងឈ្នះ៤-១ លើយុវជនភ្នំពេញក្រោន ក្រុមរបស់លោកត្រូវការប្រកួតមិត្តភាពជាបន្តបន្ទាប់ទៀត។
“ជាមួយជ័យជំនះកន្លងមកធ្វើឲ្យយុវជន U16 កម្ពុជា ចង់សាកកម្លាំងជាមួយយើង។ ប្រសិនបើការប្រកួតនេះកូនក្រុមរបស់ខ្ញុំធ្វើបានល្អដូចលើកមុនៗមែននោះ ការប្រកួតជម្រុះលេងលីគកម្ពុជាលំដាប់ទី២ដែលធ្វើឡើងនៅខែក្រោយនោះ គ្មានអ្វីជាឧបសគ្គសម្រាប់ក្រុមនោះទេ»។ លោក វាសនាបាននិយាយ និងបន្ថែមថា ៖«ខ្ញុំគិតថាគី រីវង់មិនមែនជាក្រុមងាយផ្តួលនោះទេ»។
ល្ងាចនេះ អ្នកនិយមស្នេហាកីឡាបាល់ទាត់នៅតាកែវ ចូលរួមទស្សនាបានដោយសេរីដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមទាំងពីរ៕
អត្ថបទ៖ ជិន វេន