- 2016-08-12 15:35:32
- បាល់ទាត់
អតីតគ្រូស៊ីម៉ាក់ ទៅដឹកនាំក្រុមវេស្ទើនភ្នំពេញ ៥ប្រកួតចុងក្រោយ
- 2016-08-12 15:35:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូស៊ីម៉ាក់ ទៅដឹកនាំក្រុមវេស្ទើនភ្នំពេញ ៥ប្រកួតចុងក្រោយ
ចន្លោះមិនឃើញ
លោក ស៊ុំ វណ្ណា អតីតគ្រូបង្វឹកក្រុមស៊ីម៉ាក់ ដែលមានជម្រើសការងារថ្មី២ បានសម្រេចចិត្តហើយថាលោកនឹងទៅដឹកនាំក្រុមវេស្ទើនភ្នំពេញ៥ប្រកួតចុងក្រោយដើម្បីបញ្ចប់រដូវកាលនេះ ខណៈដែលរឿងដឹកនាំក្រុម U19 កម្ពុជាគឺលោកកំពុងតែចរចាគ្នាសិន ព្រោះការប្រកួត AFF U19 Championship នៅប្រទេសវៀតណាម នៅសល់ពេលច្រើនទៀតដែរ។
បន្ទាប់លាឈប់ពីតំណែងគ្រូបង្វឹកក្រុមស៊ីម៉ាក់ហើយ លោក ស៊ុំ វណ្ណា ធ្លាប់បាននិយាយថាលោកមិនចាកចេញពីបាល់ទាត់នោះទេ ខណៈដែលមានកន្លែងពីរហើយកំពុងទាក់ទងរូបលោក។ មកដល់ពេលនេះ កន្លែងទាំងពីរនោះត្រូវបានគេដឹងហើយថា ជាតំណែងដឹកនាំក្រុម U19 កម្ពុជា និងតំណែងដឹកនាំក្រុមវេស្ទើនភ្នំពេញលេងនៅលីគកំពូលកម្ពុជា។ យ៉ាងណាមិញ គ្រូបង្វឹករូបនេះបានសម្រេចចិត្តហើយថាលោកនឹងទៅជួយក្រុមវេស្ទើនភ្នំពេញ ដើម្បីស្វែងរកលទ្ធផលល្អក្នុង៥ប្រកួតចុងក្រោយរបស់ក្លឹបនេះ។ ចំណែកឯរឿងដឹកនាំក្រុម U19 កម្ពុជា លោកនឹងពិភាគ្សាជាមួយសហព័ន្ធបន្ដទៀត ព្រោះពេលវេលានៅយូរទៀតទម្រាំដល់ការប្រកួតធំមកដល់។
នេះមានន័យថាការទៅដឹកនាំក្រុមវេស្ទើននេះ គឺត្រឹមតែចប់រដូវកាលនេះទេ ហើយទៅពេលមុខទៀត លោកដឹកនាំក្រុមវេស្ទើនដដែល ឬទៅដឹកនាំក្រុម U19 វិញ នៅមិនទាន់ច្បាស់នៅឡើយ៕
អត្ថបទ៖ មុន្នី រម្យ