- 2016-08-01 16:05:56
- បាល់ទាត់
Giggs ធ្លាប់ព្រមាន Ronaldo រឿងផឹកកូកាពេលព្រឹក
- 2016-08-01 16:05:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Giggs ធ្លាប់ព្រមាន Ronaldo រឿងផឹកកូកាពេលព្រឹក
ចន្លោះមិនឃើញ
Cristiano Ronaldo កាលពីលេងនៅ Manchester United ក្នុងវ័យ១៨ឆ្នាំធ្លាប់ត្រូវព្រមានពីរឿងការតម និងបរិភោគអាហារមិនត្រឹមត្រឹមដើម្បីរក្សាសុខភាព។
បើតាមការបញ្ជាក់ពី អតីតខ្សែប្រយុទ្ធក្លឹបបិសាចក្រហម Ole Gunnar Solskjaer បានឲ្យដឹងថា Ronaldo កាលពីនៅជាយុវជនជារឿយៗតែងបំពានមិនសូវគោរពតាមការណែនាំចំពោះរបបអាហារដែលកីឡាករអាជីពត្រូវបរិភោគ។
កីឡាករសញ្ជាតិន័រវែសដដែលបន្តថា មានម្ដង រៀមច្បង Ryan Giggs បានរុញ Ronaldo ទល់នឹងជញ្ជាំង ដោយសារតែគេមិនកែទម្លាប់ផឹកកូកា ជាអាហារពេលព្រឹក ហើយចាប់តាំងពីពេលនោះមក Ronaldo ទំនងជាលែងហ៊ានប្រព្រឹត្តខុសម្ដងទៀតរហូតដល់ក្លាយខ្លួនជាកីឡាករកំពូល៕
ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ Goal