- 2016-07-31 22:00:41
- បាល់ទាត់
គីរីវង់ប្រឹងប្រកួតមិត្តភាពឲ្យបានច្រើនត្រៀមជម្រុះលីគទី២ឆ្នាំ២០១៧
- 2016-07-31 22:00:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គីរីវង់ប្រឹងប្រកួតមិត្តភាពឲ្យបានច្រើនត្រៀមជម្រុះលីគទី២ឆ្នាំ២០១៧
ចន្លោះមិនឃើញ
អ្នកចាត់ការទូទៅថ្នាលយុវជនក្រុមគីរីវង់សុខសែនជ័យ លោក ឌុក វាសនាបានប្រាប់ពីការប្រកួតមិត្តភាពជាមួយថ្នាលយុវជនក្លឹបភ្នំពេញក្រោននៅថ្ងៃអាទិត្យទី៣១ ខែកក្កដានេះនៅទីលានរបស់ក្លឹបស្ថិតនៅជិតវត្តឈើទាល។
បន្ទាប់ពីបានយកឈ្នះយុវជនក្លឹបដូនពេញដោយលទ្ធផល៤- ២សម្រាប់ការប្រកួតមិត្តភាពកំដៅសាច់ដុំកាលពីពេលថ្មីៗនេះ អ្នកចាត់ការទូទៅរូបនេះបានឲ្យដឹងថា៖«ខ្ញុំរៀបចំឲ្យមានជំនួបរវាងក្លឹបទាំងពីរដើម្បីដកស្រង់បច្ចេកទេស។ ព្រោះយុវជនក្លឹបភ្នំពេញក្រោនជាក្លឹបមានឈ្មោះល្បីធ្លាប់ចេញប្រកួតលើឆាកអន្តរជាតិ ហើយថ្ងៃអាទិត្យនេះ ក្លឹបទាំងពីរនឹងត្រូវជួបគ្នាក្នុងកម្មវិធីប្រកួតជម្រុះ ដើម្បីបានកៅអីមួយឡើងទៅលេងនៅលីគកម្ពុជាលំដាប់ទី២នារដូវកាលក្រោយ»។
លោកបានបន្តថា ប្រសិនបើលេងរបៀបទប់ទល់ពេក នោះ ក្រុមរបស់លោកមានតែលទ្ធផលស្មើឬចាញ់តែប៉ុណ្ណោះ។ ដូច្នេះការប្រកួតនៅថ្ងៃអាទិត្យនេះ ក្រុមមិនអាចជ្រើសរើសលទ្ធផលបែបនេះបានទេត្រូវធ្វើការវាយបកលើគូប្រកួតវិញឲ្យបានទាន់ពេលដើម្បីមានគ្រាប់បាលបញ្ចូលទី។
លោកថា ភ្នំពេញក្រោនជាក្រុមដែលមានយុវជនល្អៗមានបទពិសោធន៍ច្រើនលើទីលាន ដូច្នេះការប្រកួតនេះមានភាពតានតឹងបន្តិចចំពោះក្រុមរបស់លោក។ « ទោះយ៉ាងណា ឆ្លងតាមបទពិសោធន៍ដឹកនាំក្លឹបកាលពីនៅលីគកំពូល ក្រុមរបស់ខ្ញុំតែងតែមានប្រវត្តិល្អពេលជួបភ្នំពេញក្រោន»។
ក្លឹបគីរីវង់សុខសែនជ័យបានខកខានក្នុងការបង្ហាញខ្លួននៅលីគកំពួលពីររដូវកាលមកហើយ បន្ទាប់ពីថ្នាក់ដឹកនាំក្លឹបបានសម្រេចរុះរើក្រុមដើម្បីបណ្តុះថ្នាលយុវជនជំនួសវិញដើម្បីមានឱកាសឡើងមកលេងនៅលីគកំពូលម្តងទៀត៕
អត្ថបទៈ ជិន វេន