• 2016-07-28 20:30:16
  • បាល់ទាត់

CLEAR បង្ហាញ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​

  • 2016-07-28 20:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ CLEAR

 

អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​​ដឹង​​ហើយ​ថា ​សាប៊ូ​កក់​សក់​ CLEAR​ បាន​ជួយ​ឧបត្ថម្ភ​ធំ​សម្រាប់​ការ​​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ នា​ល្ងាច​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៦​​នេះ។ ក្នុង​នាម​ជា​ដៃ​គូ​ឧបត្ថម្ភ​ធំ​ តើ​ CLEAR មាន​ចក្ខុ​វិស័យ​យ៉ាង​ណា​ចំពោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នា​ពេល​ខាង​មុខ​ទៀត?

 

 

អ្នក​នាង​ មិត្ត​ វុឌ្ឍារី ប្រធាន​​ផ្នែក​ម៉ាក​ផលិតផល​របស់​ក្រុម​ហ៊ុន​ Unilever បាន​ឆ្លើយ​​​ថា​ CLEAR មាន​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​សម្រាប់​ការ​គាំទ្រ​ដល់​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​គឺ​មិន​មែន​សម្រាប់​តែ​មួយ​ប្រកួត​​​ជា​មួយ​សិង្ហបុរី​ទេ​ ប៉ុន្តែ​​​បន្ត​ការ​គាំទ្រ​​​វែង​ឆ្ងាយ​​​ទៀត​​ដល់​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​​ត្រូវ​ត្រៀម​ខ្លួន​​ឲ្យ​បាន​ល្អ​​ក្នុង​យុទ្ធនាការ​ពាន​រង្វាន់​សំខាន់ៗ​ នា​ឆ្នាំ​ខាង​មុខ។​​

វុឌ្ឍារី ​ ថា​ ៖«​យើង​ឃើញ​ហើយ​​បាល់ទាត់​កំពុង​មាន​ការ​រីក​ចម្រើន​ តែ​បើ​​ប្រៀប​ធៀប​នឹង​ក្រុម​ដែល​មាន​កម្រិត​បច្ចេកទេស​ខ្ពស់​ជាង​ ​យើង​ក៏​នៅ​មាន​កម្រិត​​ដែរ។ ជម្រើស​ជាតិ​ប្រាកដ​ជា​ចង់​​លេង​ជា​មួយ​ក្រុម​ដែល​ខ្លាំង​​ៗ​ជាង​ខ្លួន​ ​អីចឹង​សម្រាប់​ CLEAR​ ​គឺ​ខិតខំ​ធ្វើ​យ៉ាង​ម៉េច​​​គាំទ្រ​ក្រុម​បាល់ទាត់​ជាតិ​​​ឲ្យ​បាន​បង្ហាញ​សមត្ថភាព​ជា​មួយ​ក្រុម​ខ្លាំង​ៗ​​​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​តំបន់។ ការ​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​កាន់​តែ​ច្រើន​ បទ​ពិសោធន៍​កាន់​តែ​ច្រើន​ ហើយ​សមត្ថភាព​ក៏​កាន់​តែ​ខ្លាំង»។

 

តំណាង​ក្រុម​ហ៊ុន​រូប​នេះ​បញ្ជាក់​យ៉ាង​​ច្បាស់​ទៀត​​​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​គ្រាន់​តែ​​មួយ​ប្រកួត​ប៉ុណ្ណោះ​ ប៉ុន្តែ​ CLEAR​ នៅ​​​បន្ត​ជួយ​គាំទ្រ​ក្រុម​កីឡា​បាល់ទាត់​ជាតិ​ទៀត។ «យើង​មិន​មែន​ឧបត្ថម្ភ​គាំទ្រ​តែ​​មួយ​ប្រកួត​នេះ​ទេ​ យើង​មាន​ឆន្ទៈ​សហការ​​យូរ​អង្វែង​ជា​មួយ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​​​ដើម្បី​​គាំទ្រ​ និង​ជួយ​ឧបត្ថម្ភ​​បន្ត​​ដល់​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​សម្រាប់​ការ​ប្រកួត​ក្រោយ​ៗ​​ទៀត​ដែល​ធ្វើ​យ៉ាង​​ណា​ឲ្យ​ក្រុម​កម្ពុជា​យើង​កាន់​តែ​ខ្លាំង​ ត្រៀម​ខ្លួន​កាន់​តែ​ល្អ​សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ»។​

 

ទន្ទឹម​ជា​មួយ​គ្នា​នេះ​ CLEAR ចង់​ចូល​រួម​ជា​មួយ​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ដើម្បី​រួម​ចំណែក​​លើក​កម្ពស់​ និង​ជំរុញ​វិស័យ​កីឡា​បាល់​ជាតិ។ កីឡា​រីក​ចម្រើន​ទៅ​បាន​មិន​មែន​អាស្រ័យ​លើ​​ក្រុម​កីឡាករ​តែ​ម្យ៉ាង​ទេ​​គឺ​អាស្រ័យ​លើ​ដៃ​គូ​ឯកជន​ចូល​រួម​គាំទ្រ​ និង​ប្រជាពលរដ្ឋ​ចូល​រួម​គាំទ្រ​លើក​ទឹកចិត្ត៕

 

 

អត្ថបទ៖ ជាន​ ចាន់រ៉ា​

មតិយោបល់
អត្ថបទថ្មី