- 2016-07-28 17:53:23
- បាល់ទាត់
គ្រូកម្ពុជា និងគ្រូសិង្ហបុរីនិយាយអ្វីខ្លះ មុនប៉ះគ្នាល្ងាចនេះ?
- 2016-07-28 17:53:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូកម្ពុជា និងគ្រូសិង្ហបុរីនិយាយអ្វីខ្លះ មុនប៉ះគ្នាល្ងាចនេះ?
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ CLEAR
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិClear រវាងម្ចាស់ផ្ទះ កម្ពុជា និងសិង្ហបុរី នឹងធ្វើឡើងនាវេលាម៉ោង៦:៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ដែលមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV។ មុនប៉ះគ្នាល្ងាចនេះតើលោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងលោក Varadaraju Sundramoorthy គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរីនិយាយអ្វីខ្លះ?
លោក Lee Tea Hoon (ឆ្វេង) លោកVaradaraju Sundramoorthy (ស្ដាំ)
លោក Lee Tea Hoon បានឲ្យដឹងថា លោកទទួលស្គាល់ក្រុមកម្ពុជា នឹងអាចពិបាកយកឈ្នះសិង្ហបុរី ដោយសារការប្រមូលផ្ដុំមានរយៈពេលខ្លី ហើយជាពិសេស សិង្ហបុរី ជាក្រុមខ្លាំងមួយនៅតំបន់អាស៊ាន។ ទន្ទឹម នឹងនោះកីឡាករល្អមួយចំនួនធំមានរបួសមិនអាចជួយក្រុមបាន។
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះបន្ថែមថា លោកដឹងថា សិង្ហបុរីជាក្រុមខ្លាំងមួយ ប៉ុន្តែការប្រកួតជាមួយក្រុមខ្លាំងបែបនេះ អាចឲ្យកម្ពុជាទទួលបានបទពិសោធន៍។ ក្រោយចប់ការប្រកួតក្របខ័ណ្ឌកំពូល កីឡាករជម្រើសជាតិកម្ពុជា អាចនឹងទទួលបានឱកាសទៅហ្វឹកហាត់នៅក្រៅប្រទេសមួយរយៈ។
ងាកទៅលោកVaradaraju Sundramoorthy វិញបានសរសេរពីកម្រិតលេងរបស់កម្ពុជា មានការរីកចំរើនខ្លាំងមួយរយៈចុងក្រោយនេះ។ ការរីកចំរើនរបស់កម្ពុជា ប៉ះក្រុមរបស់លោកល្ងាចនេះ នឹងអាចឲ្យការប្រកួតរឹតតែអស្ចារ្យ ។ លោកក៏រំពឹងថា ក្រុមរបស់លោក នឹងអាចធ្វើបានល្អផងដែរ។
ចង់ដឹងគ្រូទាំងពីរនិយាយអ្វីខ្លះសូមមើលវីដេអូខាងក្រោម
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា