- 2016-07-28 13:01:40
- បាល់ទាត់
គ្រូ Lee ៖ អត់ ឧត្តម និងវឌ្ឍនាកា កម្ពុជានៅតែលេងបាន ព្រោះនេះជាបាល់ទាត់
- 2016-07-28 13:01:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Lee ៖ អត់ ឧត្តម និងវឌ្ឍនាកា កម្ពុជានៅតែលេងបាន ព្រោះនេះជាបាល់ទាត់
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ CLEAR
លោក Lee Tae Hoon គ្រូបង្វឹកក្រុមកម្ពុជាបានបញ្ជាក់ថា ប្រកួតល្ងាចនេះ អាចនឹងមិនមានវត្តមានរបស់ប្រាក់ មុន្នីឧត្តម និងចាន់ វឌ្ឍនាកា ឡើយ ព្រោះកីឡាករទាំងពីរនាក់នេះមានរបួស។ តែទោះជាយ៉ាងនេះក្ដី កម្ពុជានៅតែអាចលេងបាន ព្រោះមានកីឡាករល្អៗជំនួស។
លោក Lee Tae Hoon
“ទោះមានកីឡាកររបួស ២ទៅ៣នាក់ដែលសុទ្ធតែសំខាន់ ប៉ុន្តែយើងនៅតែអាចលេងបាន... នេះហើយជាបាល់ទាត់ យើងមានអ្នកជំនួសបាន។ ខ្ញុំដឹងថាកីឡាករម្នាក់ៗរវល់ច្រើន ព្រោះលេងលីគជាប់គ្នាពេក ដែលអាចបណ្ដាលឱ្យមានរបួស។ តែនេះគ្រាន់តែប្រកួតមិត្តភាពប៉ុណ្ណោះ វាជាការសាកសមត្ថភាពរបស់យើង”។ សម្ដីរបស់លោក Lee Tae Hoon ។
ចំពោះរឿងដែលសួរថាចង់ឈ្នះប្រកួតល្ងាចនេះឬអត់នោះ គ្រូបង្វឹកខាងលើបានបញ្ជាក់ថាប្រកួតណាក៏លោកចង់ឈ្នះដែរ ប៉ុន្តែត្រូវមើលទៅតាមលទ្ធភាពដែរ។ ខណៈដែលប្រកួតមិត្តភាព មិនមែនជាប្រកួតផ្លូវការដែលត្រូវប្រឹងប្រែងខ្លាំងបំផុតនោះទេ។
ប៉ុន្មានប្រកួតចុងក្រោយរបស់កម្ពុជាទល់នឹងក្រុមសិង្ហបុរី មិនសូវជាទទួលបានលទ្ធផលល្អនោះទេ ដោយកាលពីជម្រុះ World Cup កន្លងទៅ កម្ពុជាប៉ះ២ដង ចាញ់ទាំងពីរដង ដោយលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិ និងទៅដីសិង្ហបុរីវិញ ចាញ់ដោយលទ្ធផល ២-១ ទៀត។ ដូច្នេះ រង់ចាំអ៊ុតមើលលទ្ធផលនៅល្ងាចម៉ោង៦:៣០នាទីនេះវិញ ថាតើនរណាជាអ្នកទទួលបានជ័យជម្នះ?
អត្ថបទ៖ មុន្នី រម្យ