- 2016-07-26 16:57:16
- បាល់ទាត់
បើកការប្រកួតពានរង្វាន់ ស ខេង ខេត្តព្រៃវែង ២០១៦មាន៤ប្រភេទកីឡា
- 2016-07-26 16:57:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកការប្រកួតពានរង្វាន់ ស ខេង ខេត្តព្រៃវែង ២០១៦មាន៤ប្រភេទកីឡា
ចន្លោះមិនឃើញ
ការប្រកួតកីឡាពានរង្វាន់ ស ខេង ខេត្តព្រៃវែង ឆ្នាំ២០១៦ បានចាប់ផ្តើមហើយកាលពីថ្ងៃទី ២៤ ខែកក្កដា ២០១៦ ទីលានកីឡដ្ឋានខេត្តព្រៃវែងក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង ដោយការប្រកួតចាប់ផ្តើមពីថ្ងៃទី ២៤ កក្កដា ដល់ថ្ងៃទី៦ សីហា ២០១៦។
មុនបើកពិធីការប្រកួតនេះ កាលពីរសៀលថ្ងៃទី ២០ កក្កដា ២០១៦ ក្រុមការងារសសយក ខេត្តព្រៃវែង សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានធ្វើសន្និសីទសារព័ត៌មាន ពិភាក្សាប្រជុំបច្ចេកទេសជុំវិញការប្រកួត និងចាប់ឆ្នោត ដើម្បីបែងចែកក្រុមនៅតាមពូល ដោយក្នុងនោះប្រភេទកីឡាបាល់ទាត់មានក្រុមចូលរួម២៣ បាល់ទះ១៦ក្រុម សីប៉ាក់តាក្រ៨ក្រុម និងរត់ចម្ងាយលក្ខណៈបែបគ្រួសារ។
ចំពោះរូបមន្តនៃការប្រកួតគឺប្រកួតសន្សំពិន្ទុវិលជុំក្នុងពូល យកតែ២ក្រុមមានពិន្ទុខ្ពស់ជាងគេក្នុងពូលនីមួយៗ ទៅប្រកួតវគ្គជាបន្តបន្ទាប់រហូតដល់រកឃើញក្រុមជើងឯកប្រភេទកីឡានីមួយៗ។
លោក ស សុខា មានប្រសាសន៍ថា ឆ្នាំនេះក្រុមដែលបានចូលរួមមានការកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបញ្ជាក់ថា វិស័យកីឡាក្នុងខេត្តព្រៃវែងមានសកម្មភាពផុលផុស និងទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋ ពិសេសស្រទាប់យុវជនទាំង១៣ក្រុងស្រុក។ លោកបន្ថែមទៀតថា សម្រាប់កម្មវិធីប្រកួតលើកក្រោយ គណៈកម្មការអាចនឹងរៀបចំធ្វើនៅតាមស្រុក ដើម្បីឲ្យប្រជាពលរដ្ឋនៃស្រុកទាំងនោះអាចមានមកទស្សនាកម្សាន្តបាន៕
ការបែងចែកពូល |
||||||
បាល់ទាត់ |
||||||
ក |
ខ |
គ |
ឃ |
ង |
ច |
|
១.ស្រុកពារាំង ២.ស្រុកបាភ្នំ ៣.ស្រុកព្រះស្តេច ៤.ស្រុកកញ្ជៀច |
១-ស្រុកស៊ីធរកណ្តាល ២-សេះស ៣-ស្រុកពោធិ៍រៀង ៤- សា.ជាស៊ីមកំចាយមារ |
១. គរុកោសល្យព្រៃវែង ២.មន្ទីរអភិវឌ្ឍន៍ជនបទ ៣.ស្រុកស្វាយអន្ទរ ៤. ស្រុកកំចាយមារ |
១. ឃុំត្នោតកញ្ជៀច ២. មនុស្សធម៌ ៣. នគរបាលខេត្ត ៤. សសយកព្រៃវែង |
១. ក្រុងព្រៃវែង ២. ស្រុកមេសាង ៣. ស្រុកកំពង់ត្របែក ៤. សង្កាត់ជើងទឹក |
១. ស្រុកពាមរក៍ ២. ខ្មែរ-ឥស្លាម ៣. ស្រុកពាមជរ |
បាល់ទះបុរស |
||||
ក |
ខ |
គ |
ឃ |
|
១. ស្រុកពាមជរ |
១. វិសាខា (ខ) |
១. ស្រុកស៊ីធរកណ្តាល |
១. ស្រុកពាមរក៍ |
|
២. ស្រុកព្រះស្តេច |
២. សសយក ខេត្តព្រៃវែង |
២. ស្រុកស្វាយអន្ទរ |
២. មនុស្សធម៌ |
|
៣. ស្រុកបាភ្នំ |
៣. ក្រុងព្រៃវែង |
៣. គរុកោសល្យខេត្តព្រៃវែង |
៣. នគរបាលខេត្ត |
|
៤. ស្រុកកញ្ចៀច |
៤. ស្រុកពោធិ៍រៀង |
៤. មន្ទីរអភិវឌ្ឍន៍ជនបទ |
៤. សសយក ព្រៃវែង |
សីប៉ាក់តាក្របុរស |
|
ក |
ខ |
១. វិទ្យាល័យព្រះអង្គឌួង |
១. សសយក ខេត្តព្រៃវែង |
២. ស្រុកកំចាយមារ |
២. ស្រុកកញ្ជៀច |
៣. យុវជនវីរៈការពារព្រំដែន |
៣. ស្រុកស្វាយអន្ទរ |
៤. ក្រុងព្រៃវែ |
៤. ស្នងការនគរបាលខេត្ត |
អត្ថបទ៖ សោម សារិទ្ធ