• 2016-07-24 00:23:34
  • បាល់ទាត់

U16 កម្ពុជា​បាន​លេខ​៤ ពាន AFF U16 ក្រោយ​ចាញ់ U16 ថៃ​ ០-៣

  • 2016-07-24 00:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ​បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤​នៃ​ពាន​រង្វាន់​ជើង​ឯក​យុវជន​អាស៊ី​អាគ្នេយ៍​អាយុ​ក្រោម​១៦​ឆ្នាំ​ (AFF U16 Championship 2016)​​ បន្ទាប់​ពី​ប្រកួត​ចាញ់​យុវជន​ជម្រើស​ជាតិ​ថៃ​អាយុ​ក្រោម​១៦​ឆ្នាំ​ដោយ​លទ្ធផល​ ០-៣​នា​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​កក្កដា ឆ្នាំ​២០១៦។

 

 

ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​ ​ក្រុម​យុវជន​ថៃ​បាន​ស៊ុត​ចូល​ទី​៣​គ្រាប់​នៅ​តង់​ទី​មួយ ខណៈ​ក្រុម​កម្ពុជា​គ្មាន​ស៊ុត​​នៅ​មុខ​ទី​របស់​ថៃ​ឡើយ។ ចំពោះ​ការ​ប្រកួត​តង់​ទី​ពីរក្រុមកម្ពុជា​បាន​ព្យាយាម​​វាយ​​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​ខ្សែ​​ប្រយុទ្ធ​ធ្វើ​មិន​បាន​សម្រេច ហើយ​​​បាត់​បង់​ឱកាស​ជា​ច្រើន។ ដោយ​ក្រុម​ថៃ​ហាក់​មិន​ព្យាយាម​វាយ​សម្រុក​រក​គ្រាប់​បាល់​បន្ថែម​ទៀត​ឡើយ​ដោយ​រក្សា​ការពារ​យក​ពេល​វេលា​ច្រើន​ជាង។ ចប់​ការ​ប្រកួត​ថៃ​​បាន​​លេខ​៣ ហើយ​កម្ពុជា​ស្ថិត​នៅ​លេខ​៤​ដែល​នេះ​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា៕

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់
អត្ថបទថ្មី