• 2016-07-22 00:42:46
  • បាល់ទាត់

U16 អូស្ត្រាលី ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ AFF U16 បន្ទាប់​ពី​​យក​ឈ្នះ​ថៃ​ដោយ​បាល់ប៉េណាល់ទី

  • 2016-07-22 00:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អូស្ត្រាលី​​​អាយុ​ក្រោម​១៦​ឆ្នាំ​បាន​ឡើង​ទៅ​​កាន់​វគ្គ​​ផ្តាច់​ព្រ័ត្រ​​នៃ​ពាន​រង្វាន់ AFF Smart U16 Championship 2016 ហើយ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​យុវជន​ជម្រើស​ជាតិ​​​ថៃ​​​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី នៅ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

 

ការ​ប្រកួត​តង់​ទី​មួយ ក្រុម​ទាំង​ពីរ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​ ១-១។ យុវជន​អូស្ត្រាលី​បាន​ស៊ុត​នាំ​មុខ​មុន​នៅ​នាទី​ទី​២៨​​ដោយ​កីឡាករ Darrigo ប៉ុន្តែ​ចុង​ម៉ោង​ពោល​គឺ​នាទី​៤៥+៣ យុវជន​ថៃ​បាន​ស៊ុត​តាម​ស្មើ​ដោយ​​កីឡាករ​ Kaminthong ​ដើម្បី​តាម​ស្មើ។

 

ចំពោះ​ការ​ប្រកួត​នៅ​តង់​ទី​ពីរ​​បាន​តែ​២​​​នាទី​ប៉ុណ្ណោះ​ ក្រុម​យុវជន​​ថៃ​បាន​ស៊ុត​នាំ​មុខ​អូស្ត្រាលី ២-១ ដោយ​កីឡាករ​ Kaminthong ដដែល​ ប៉ុន្តែ​យុវជន​អូស្ត្រាលី​​បាន​បុក​យ៉ាង​ខ្លាំង ហើយ​មាន​ឱកាស​ស៊ុត​បាល់​ជា​ញឹក​ញាប់ តែ​អ្នក​ចាំ​ទី​ថៃ​​អាច​ជួយ​សង្គ្រោះ​បាន។ ទោះ​ជា​យ៉ាង​ណា​ដល់​​នាទី​ទី​៥៧ ខ្សែ​ប្រយុទ្ធ​ស្បែក​ខ្មៅ Robbert បាន​តែ​ឲ្យ​ក្រុម​អូស្ត្រាលី​តាម​ស្មើ​ ២-២។

 

ក្រុម​ទាំង​ពីរ​នៅ​តែ​បន្ត​វាយ​លុក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​​ខ្សែ​ប្រយុទ្ធ​លេខ​១១​របស់​ថៃ​បាន​ស៊ុត​ចូល​ទី​អូស្ត្រាលី​ដើម្បី​នាំ​មុខ ៣-២ នៅ​នាទី​ទី​៦២។​ នៅ​នាទី​ម៉ោង​បន្ថែម៩០+៣ ក្រុមយុវជន​​អូស្ត្រាលី​បាន​ស៊ុត​តាម​ស្មើ ៣-៣។

 

ក្នុង​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី ក្រុម U16 ​អូស្រ្តាលី​បាន​យក​​ឈ្នះ​​ក្រុម U16 ថៃ ដោយ​លទ្ធផល ៥-៣៕

 

 ក្រុម​អូស្ត្រាលី

 

ក្រុម​ថៃ

 

អត្ថបទ៖ ជាន ចាន់រ៉ា​​

មតិយោបល់
អត្ថបទថ្មី