- 2016-07-20 16:22:42
- បាល់ទាត់
ថ្នាក់ដឹកនាំទីម័រថា កម្ពុជានឹងឈ្នះវៀតណាម ព្រោះមានកីឡាករទី១២ចាំជួយ
- 2016-07-20 16:22:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់ដឹកនាំទីម័រថា កម្ពុជានឹងឈ្នះវៀតណាម ព្រោះមានកីឡាករទី១២ចាំជួយ
ចន្លោះមិនឃើញ
លោក Amandio Sarmento អ្នកដឹកនាំរបស់ក្រុមទីម័រខាងកើតបានបង្ហាញចំណាប់អារម្មណ៍ថា ក្រុមវៀតណាមពិតជាក្រុមខ្លាំងមួយមែន ប៉ុន្តែម្ចាស់ផ្ទះកម្ពុជានឹងអាចយកឈ្នះបានក្នុងការប្រកួតស្អែកនេះ ព្រោះមានកីឡាករទី១២ ដែលជាអ្នកគាំទ្រចាំជួយពីក្រោយ។
លោក Amandio Sarmento អ្នកដឹកនាំរបស់ក្រុមទីម័រខាងកើត
កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រលើកដំបូង ដោយអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ AFF U16 Championships បន្ទាប់ពីចូលលេងក្នុងពានរង្វាន់នេះតាំងពីឆ្នាំ២០០២មក។ ដោយការឈានដល់នេះ គឺបន្ទាប់ពី U16 កម្ពុជាបានយកឈ្នះទីម័រ ៣-០ កាលពីយប់មិញ ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល B ត្រូវឡើងទៅប៉ះជាមួយក្រុមយុវជនវៀតណាមនៅថ្ងៃស្អែក។
មុនទៅប៉ះវៀតណាមនេះដែរ លោក Amandio ថ្នាក់ដឹកនាំទីម័រខាងកើតបានសរសើរដល់ទម្រង់លេងរបស់កម្ពុជា និងជឿជាក់ថាក្រុមមួយនេះនឹងអាចយកឈ្នះក្រុមវៀតណាមបាន។ ការអះអាងបែបនេះ គឺលោករំពឹងទៅលើអ្នកគាំទ្រដ៏ច្រើនរបស់កម្ពុជា ព្រោះវាជាកម្លាំងចិត្ត ក៏ដូចជាកីឡាករទី១២សម្រាប់ជួយសមាជិកក្រុមនៅទីលាន។
នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U16 Championships នេះ ក្រុមយុវជនថៃប៉ះជាមួយក្រុមយុវជនអូស្ត្រាលី វេលាម៉ោង៣:៣០នាទី និងក្រុមយុវជនកម្ពុជានឹងត្រូវប៉ះក្រុមយុវជនវៀតណាម វេលាម៉ោង៦:៣០នាទី នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦៕
អត្ថបទ៖ មុន្នី រម្យ