- 2016-07-20 15:10:20
- បាល់ទាត់
ខ្សែការពារក្លឹបកំពូលៗកម្ពុជា ៤នាក់មិនជាប់ជម្រើសជាតិប៉ះសិង្ហបុរី
- 2016-07-20 15:10:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែការពារក្លឹបកំពូលៗកម្ពុជា ៤នាក់មិនជាប់ជម្រើសជាតិប៉ះសិង្ហបុរី
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់កម្ដៅសាច់ដុំរវាងជម្រើសជាតិកម្ពុជា ប៉ះជម្រើសជាតិសិង្ហបុរី នឹងធ្វើឡើងនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។ កាលពីពេលថ្មីៗ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះកីឡាករ២៤ នាក់ចុងក្រោយ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមកដល់។
ថ្ងៃនេះ Sabay សូមលើកយកខ្សែការពាររបស់ក្លឹបបាល់ទាត់កំពូលៗ ដែលកំពុងលេងនៅលីគអាជីពកម្ពុជាចំនួន ៤នាក់រួមមាន កុក បូរីស ទូច បញ្ចរ៉ុង ខែក ខេមរិទ្ទ និង សារ៉េត គ្រីយ៉ា ដែលពួកគេមិនបានជាប់ជម្រើសជាតិក្នុងការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតខាងលើនេះឡើយ។
១- កុក បូរីស ៖ កីឡាកររូបនេះជាប្រធានក្រុមរបស់ក្លឹបភ្នំពេញក្រោន ដែលលេងតំណែងជាខ្សែការពារកណ្ដាល។ រូបគេត្រូវបានលោក សែម សំណាង ជាគ្រូបង្វឹកមានសញ្ជាតិស្វីសចាត់ទុកថា ជាកីឡាករដ៏ល្អ និងមានសមត្ថភាពខ្ពស់ម្នាក់ក្នុងក្លឹបរបស់លោក។
២-ទូច បញ្ចរ៉ុង៖ បញ្ចរ៉ុង មិនបានជាប់ជម្រើសជាតិតាំងពី កម្ពុជាធ្វើការប្រកួតក្នុងជំនួបមិត្តភាពជាមួយទីម័រខាងកើតមកម្ល៉េះ។ កីឡាករមកពីខេត្តកោះកុងរូបនេះ លេងជាខ្សែការពារស្លាបឆ្វេងដ៏រឹងមាំរបស់បឹងកេតអង្គរ។
៣-សារ៉េត គ្រីយ៉ា ៖ ខ្សែការពារកណ្ដាលរបស់ក្លឹបព្រះខ័នរាជស្វាយរៀងរូបនេះ ត្រូវបានលោក សំ វ៉ាន់ដេត ជាគ្រូបង្វឹកធ្លាប់បានសរសើរថា ជាកីឡាករធ្វើការការពារបាល់បានមែនទែន។ កីឡាកររូបនេះបានជួយឲ្យ ព្រះខ័នរាជស្វាយរៀងតាមស្មើ១-១ជាមួយក្រសួងការពារជាតិក្នុងពានរង្វាន់សម្ដេច២០១៦ កាលពីពេលថ្មីៗនេះ។
៤-ខែក ខេមរិន្ទ ៖ កីឡាកររូបនេះជាប្រធានក្រុមរបស់ក្លឹបក្រសួងការពារជាតិ ដែលតែងបង្ហាញខ្លួនក្នុងជម្រើសដំបូងជាប់ជានិច្ច។ រូបគេលេងតំណែងជាខ្សែការពារកណ្ដាល និងត្រូវបានលោក ទេព ឡុងរចនា ជាគ្រូបង្វឹកផ្ដល់ការទុកចិត្តខ្លាំងបំផុត ក្នុងតំណែងជាខ្សែការពារមួយនេះ។
ខែក ខេមរិន្ទ (លេខ ៣)
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា