• 2016-07-19 03:26:43
  • បាល់ទាត់

AFF U16៖ ​អូស្ត្រាលី​ចាប់​ដៃ​វៀតណាម ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

  • 2016-07-19 03:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​ជម្រើស​ជាតិ​អូស្ត្រាលី​ក្រោម​អាយុ​១៦​ឆ្នាំ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ បន្ទាប់​ពី​បាន​យក​ឈ្នះ​យុវជន​ម៉ាឡេស៊ី​ដោយ​លទ្ធផល​ ៧-១ ​ដើម្បី​ឈរ​លេខ​២​ក្នុង​ពូល​ A នៃ​ពាន​រង្វាន់​ AFF Smart U16 Championship 2016 ហើយ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​មួយ​វៀតណាម។

 ការ​ប្រកួត​នៅ​តង់​ទី​មួយ យុវជន​អូស្ត្រាលី​បាន​នាំ​មុខ​ម៉ាឡេស៊ី​ ១-០ មុន ប៉ុន្តែ​ត្រូវ​ម៉ាឡេស៊ី​តាមស្មើ​១-១។ ចូល​តង់​ទី​ពីរ អូស្ត្រាលី​នៅ​តែ​បន្ត​វាយ​សម្រុក និង​រក​បាន​៦​គ្រាប់​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៧-១។  ចំពោះ​ការ​ប្រកួត​បញ្ចប់​ពូល​មួយ​ទៀត ក្រុម ​យុវជន​មីយ៉ាន់ម៉ា​ ទទួល​​បាន​​ជ័យជម្នះ​លើ​ក្រុម​ហ្វីលីពីន​ដោយ​លទ្ធផល​៣-០។

 

៤​ក្រុម​ដែល​ធ្លាក់​នៅ​ពូល A នេះ​មាន យុវជន​ហ្វីលីពីន យុវជន​មីយ៉ាន់ម៉ា​ យុវជន​សិង្ហបុរី និង​យុវជន​ម៉ាឡេស៊ី។ ចំណែក​លេខ​១​​ក្នុង​ពូល​​A យុវជន​វៀតណាម​ត្រូវ​ប៉ះ​ក្រុ​ម​លេខ​២​ក្នុង​ពូល B ហើយ​យុវជន​អូស្ត្រាលី​ត្រូវ​ប៉ះ​ក្រុម​លេខ​១​ក្នុង​ពូល B ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី