- 2016-07-13 13:07:16
- បាល់ទាត់
Ronaldo គ្មានឈ្មោះ ក្នុងបញ្ជីកីឡាករល្អបំផុតទាំង៥នាក់ នៅ Euro 2016
- 2016-07-13 13:07:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo គ្មានឈ្មោះ ក្នុងបញ្ជីកីឡាករល្អបំផុតទាំង៥នាក់ នៅ Euro 2016
ចន្លោះមិនឃើញ
UEFA បានបង្ហាញលទ្ធផលកីឡាករដែលលេងល្អបំផុតនៅ Euro 2016 ប៉ុន្តែក្នុងចំណោមកីឡាករល្អៗបំផុត៥នាក់ ពុំមានឈ្មោះប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo ឡើយ ទោះក្រុមព័រទុយហ្គាល់ឈ្នះពានរង្វាន់ក៏ដោយ។
Cristiano Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់
បើតាមតារាង UEFA Player Barometer បានបង្ហាញឲ្យឃើញថា ខ្សែបម្រើ Dimitri Payet របស់បារាំង ស្ថិតនៅចំណាត់ថ្នាក់លេខ១, ខ្សែបម្រើ Antoine Griezmann របស់បារាំង ដែលជាម្ចាស់ស្បែកជើងមាស បានលេខ២, Gareth Bale តារាឆ្នើមក្រុមវែល បានលេខ៣, ខ្សែបម្រើ Toni Kroos របស់អាល្លឺម៉ង់ ទទួលបានលេខ៤ និងលេខ៥ បានលើខ្សែបម្រើបែលហ្សិក Kevin De Bruyne។ រីឯ CR7 បានចំណាត់ថ្នាក់លេខ៧ ក្រោម Eden Hazard របស់បែលហ្សិក នៅលេខ៦។
ការវាយតម្លៃកីឡាករល្អបំផុតនៅ Euro 2016 របស់ UEFA Player Barometer គឺគិតលើទម្រង់លេងជាក់ស្ដែងរបស់កីឡាករទាំងអស់ ដោយមានស្ថិតិច្បាស់លាស់ រួមមានទាំងការស៊ុតបញ្ចូលទី Assists ការប្រជែងយកបាល់ សហការជាមួយមិត្តរួមក្រុមបានល្អ...និងគិតលើបញ្ហារបួសផងដែរ៕