- 2016-07-07 03:50:58
- បាល់ទាត់
មិត្តភាព៖ U16 កម្ពុជា ចាញ់ U16 មីយ៉ាន់ម៉ា ២-៣
- 2016-07-07 03:50:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តភាព៖ U16 កម្ពុជា ចាញ់ U16 មីយ៉ាន់ម៉ា ២-៣
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់មិត្តភាព អន្តរជាតិវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ ១៦ឆ្នាំ បានចាញ់ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាក្រោមអាយុ ១៦ឆ្នាំ ដោយលទ្ធផល ២-៣ នៅពហុកីឡដ្ឋានជាតិសម្រាប់ការប្រកួតមិត្តភាពកម្តៅសាច់ដុំ។
ក្រុមបាល់ទាត់ U16 កម្ពុជា
ការប្រកួតតង់ទី១ ក្រុមយុវជនជម្រើសជាតិកម្ពុជាបានសម្រុកនៅដើមតង់ ប៉ុន្តែមិនអាចធ្វើអ្វីបានលើក្រុមភ្ញៀវមីយ៉ាន់ម៉ាឡើយ។ ផ្ទុយទៅវិញចាប់ពីពាក់កណ្តាលតង់ទីមួយ មីយ៉ាន់ម៉ាលេងបានយ៉ាងល្អដោយវាយសម្រុកលើកម្ពុជាជាបន្តបន្ទាប់។ នៅនាទីទី២៤ ខ្សែប្រយុទ្ធលេខ៦បានស៊ុតបំប៉ោងសំណាញ់ទីរបស់កម្ពុជា បន្ទាប់ខ្សែបម្រើស្លាបស្តាំអូសបាល់ចូលតំបន់គ្រោះថ្នាក់របស់កម្ពុជា។ ចប់តង់ទី១ U16 មីយ៉ាន់ម៉ា នាំមុខ U16 កម្ពុជា ១-០។
ចូលតង់ទី២ ក្នុងរយៈពេលតែ៣នាទីប៉ុណ្ណោះ យុវជនកម្ពុជាបានទម្លាយសំណាញ់ទីរបស់យុវជនមីយ៉ាន់ម៉ាដល់២គ្រាប់ពោលគឺនាទី៤៧ដោយកីឡាករ ចន្ថា ដើម្បីតាមស្មើ ១-១ និង១គ្រាប់ទៀតដោយកីឡាករ ស៊ន សុភក្ត្រា នៅនាទីទី៥០ដើម្បីនាំមុខ ២-១។ ការប្រកួតស្ទើរតែបញ្ចប់ដោយលទ្ធផល ២-១ ទៅហើយស្រាប់តែនៅនាទី៨៩ មីយ៉ាន់ម៉ាស៊ុតតាមស្មើ ២-២ ហើយនាទីបន្ថែម៤នាទី យុវជនមីយ៉ាន់ម៉ាបានទម្លាយសំណាញ់ទីរបស់កម្ពុជា១គ្រាប់ទៀតដើម្បីបញ្ចប់ដោយ U16 មីយ៉ាន់ម៉ា យកឈ្នះ U16 កម្ពុជាលទ្ធផល ៣-២៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា