• 2016-07-06 18:36:48
  • បាល់ទាត់

​គីរីវង់​​​កំពុង​ត្រៀម​​​​ខ្លួន​យ៉ាង​ល្អ ​​​ដណ្ដើម​តំណែង​លេង​​លីគ​កម្ពុជា​ទី​២

  • 2016-07-06 18:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

លោក ឌុក វាសនា ​អគ្គលេខាធិការ​​ក្លឹប​​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ ​បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​ថា ក្លឹប​បាល់ទាត់​​របស់​លោក​​​កំពុង​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ ​ដើម្បី​ប្រកួត​ជម្រុះ​ជា​មួយ​ក្រុម​បាល់ទាត់​ផ្សេង​ទៀត ក្នុង​ការ​ចូល​រួម​លេង​លីគ​​លំដាប់​ទី២ របស់​កម្ពុជា ​នា​រដូវ​កាល​ក្រោយ​ឆ្នាំ​២០១៧។

 

 

​បន្ទាប់​ពី​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ និង​​ជ័យជម្នះ​​​ទៅ​លើ​​ក្រុម​យុវជន​របស់​ក្លឹប​ធំ​ៗ មួយ​ចំនួន​ក្នុង​លីគ​អាជីព​កម្ពុជា​​​លោក ​ ឌុក វាសនា ​បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ថា ៖ « ខ្ញុំ​សង្ឃឹម​ថា ​ក្រុម​យុវជន​​របស់​​ខ្ញុំ ដែល​មាន​សុទ្ធតែ​កីឡាករ​វ័យក្មេង​មាន​ទេពកោសល្យ​​ល្អ​នេះ អាច​​ចូល​​លេង​ក្នុង​លីគ​លំដាប់​ទី២ នៅ​រដូវ​កាល​ក្រោយ​បាន​។​ ពេល​នេះ​ក្រុម​យើង​កំពុង​ត្រៀម​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម​ផ្សេងទៀត ដើម្បី​បាន​សិទ្ធិ​ចូល​​លេង​ ក្នុង​​លីគ​​លំដាប់​ទី២ របស់​កម្ពុជា​»។

 

អគ្គលេខាធិការ​រូប​នេះ​បាន​បន្ថែម​ថា កីឡាករ​ថ្នាល​យុវជន​របស់​លោក​កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​។ បន្ទាប់​ពី​បាន​​ប្រកួត​មិត្ត​ភាព​​​ឈ្នះ​ថ្នាល​យុវជន​មកពី​ក្លឹប​ផ្សេង​ៗ ​​ជា​ហូរហែ​ និយាយ​ជា​រួម​ក្រុមមិន​​​ដែល​ចាញ់​សោះ។

 

៣​ប្រកួត​ចុង​ក្រោយ​កន្លង​មក​ថ្នាល​យុវជន​​គីរីវង់​សុខ​សែន​ជ័យ​​ឈ្នះ​ក្រុម​ ABA ៦-០​ ​បន្ត​ឈ្នះ​ថ្នាល​យុវជន​ក្រសួងការពារជាតិ ១-០​ និង​ចុង​ក្រោយ​បំផុត​ឈ្នះ ១-០​ទៅ​លើ​ក្រុម​មក​ពី​ដូនពេញ៕

 

អត្ថបទ​៖​​ ជិន វេន

មតិយោបល់