- 2016-07-06 13:20:42
- បាល់ទាត់
គ្រូជប៉ុនដឹកនាំ U-16កម្ពុជា ចង់បង្កើតស្នាដៃដ៏អស្ចារ្យជូនកម្ពុជា
- 2016-07-06 13:20:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូជប៉ុនដឹកនាំ U-16កម្ពុជា ចង់បង្កើតស្នាដៃដ៏អស្ចារ្យជូនកម្ពុជា
ចន្លោះមិនឃើញ
លោក INOUE KAZUNORI គ្រូបង្វឹកក្រុម U16 កម្ពុជា ចង់បង្កើតស្នាដៃដ៏អស្ចារ្យមួយ ជូនប្រទេសកម្ពុជា ដើម្បីឲ្យប្រទេសមួយនេះចងចាំរួបលោកទុកនៅក្នុងវិស័យកីឡា។
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានឲ្យដឹងថា លោកពិតជាសប្បាយចិត្តដែលបានមកដល់ទឹកដីកម្ពុជា។ លោកមើលឃើញថា វិស័យបាល់ទាត់នៅកម្ពុជាកំពុងរីកចំរើនខ្លាំង ហើយលោកមានគម្រោងចង់បង្កើតស្នាដៃដ៏ធំមួយ ជូនប្រទេសកម្ពុជាក្នុងវិស័យបាល់ទាត់ ប្រសិនបើមានឱកាស។
លោកបន្ថែមថា កម្រិតនៃការលេងរបស់ U-16 កម្ពុជាខ្លាំងជាងមុន ក្រោយការមកដល់របស់លោក និងក្រោយការចេញទៅប្រកួតមិត្តភាពនក្រៅប្រទេសកាលពីពេលថ្មីៗនេះ។ ជាងនេះទៅទៀតលោកសង្ឃឹមថា កម្ពុជាពិតជាអាចក្លាយជាប្រទេសខ្លាំងផ្នែកបាល់ទាត់ នៅអាស៊ានក្នុងរយៈពេលណាមួយខាងមុខ ប្រសិន បើព្យាយាមពង្រឹងតាមរយៈថ្នាលយុវជនបន្ថែមទៀត។
បើងាកទៅមើលកម្រិតវិស័យបាល់ទាត់ នៅកម្ពុជាបច្ចុប្បន្នស្មើនឹងកម្រិតនៃបាល់ទាត់របស់ប្រទេសជប៉ុនកាលមិនទាន់បង្កើតលីគអាជីព ( J League ) ។ ប៉ុន្តែទោះជាបែបនេះក្ដី លោកមើលឃើញថា សន្ទុះអ្នកគាំទ្រយ៉ាងច្រើនរបស់កម្ពុជា នឹងធ្វើឲ្យប្រទេសមួយនេះពិតក្លាយជាប្រទេសដ៏ខ្លាំងមិនខាន។
លោក Kazunori Inoui បានធ្វើដំណើរមកពីប្រទេសជប៉ុនកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ។ បន្ទាប់ពីគ្រូបង្វឹកចាស់លោក Iki Yusuke បានត្រឡប់ទៅប្រទេសកំណើតជប៉ុនវិញកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា