• 2016-07-05 16:05:27
  • ព័ត៌មាន

​រត់​​ម៉ារ៉ាតុង​​ចក្រ​ភព​អង្គរ ​ផ្តល់​​​​​អត្ថ​ប្រយោជន៍​​៣​​ចំណុច​​ដល់​​អ្នក​​​ចូល​រួម​

  • 2016-07-05 16:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សែម ផល្លា ប្រធាន​គណៈកម្មការ​ប្រកួត​​​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រ​ភព​​អង្គរ ​​បាន​បង្ហាញ​​ផល​ចំណេញ​ចំនួន​៣​ចំណុច សម្រាប់​អ្នក​​ចូល​រួម​​ទិវារត់ប្រណាំង​នៅ​អង្គរ​​វត្ត​លើក​ទី​៣​​ នា​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ។

 

​លោក សែម ផល្លា(ឆ្វេង)

 

​លោក សែម ផល្លា បាន​លើក​ឡើង​ថា សម្រាប់​ការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​​ទិវា​រត់​ប្រណាំង​ឆ្នាំ​នេះ​​មាន​អត្ថប្រយោជន៍ជា​ច្រើន​ដល់​អ្នក​ចូល​រួម។  ១-​ការ​បង្កើត​ព្រឹត្តិការណ៍​​ទិវា​រត់​ប្រណាំង​​នៅ​ទឹក​ដី​អង្គរ​នេះ​ ត្រូវ​បាន​កំណត់​​ខែ​សីហា គឺ​ជា​ពេល​វា​ដែល​រុក្ខជាតិ​មាន​ពណ៌ប៉ៃតង​ស្រស់។ វា​អាច​រំលេច​​ពណ៌​យ៉ាង​ស្រស់​ស្អាត​ជុំ​វិញ​អង្គរ​​​ដែល​អ្នក​ចូល​រួម​ទទួល​បាន​ខ្យល់​បរិសុទ្ធ​ស្រស់​​​ថ្លា​ ​​និង​​​អាច​ទទួល​បាន​អារម្មណ៏​​ទិដ្ឋភាព​​ស្រុក​ខ្សែ​​យ៉ាង​ស្រស់​បំព្រង។

 

​២​- ​អ្នក​ចូលរួម​ទទួល​បាន​ការ​វាស់​ម៉ោង​​នៃ​ការ​រត់ ដោយ​ម៉ាស៊ីន​​ទំនើប​។ បន្ថែម​លើស​ពី​នេះ​គ្រប់​​កីឡាករ​ ឬ​អ្នក​ចាប់​អារម្មណ៍​រត់​កម្សាន្ត​គ្មាន​ការ​ព្រួយ​បារម្ភ​​​​ ចំពោះ​ការ​រៀប​ចំ​​ឡើយ​ ដោយ​អ្នក​រៀប​ចំ​បាន​ត្រៀម​​​រថយន្ត​​​សង្គ្រោះ​បន្ទាន់​​តាម​ដង​ផ្លូវ​​ចំ​នួន​​៥​កន្លែង ​ពី​ចំណុច​ចាប់ផ្ដើម​​ដល់​​​បញ្ចប់​ទី​។

 

៣​-​អ្នក​ចូល​រួម​​អាច​ទស្សនា និង​រត់​​កម្សាន្ត​ប្រណាំង​​​ជា​មួយ​ម្ចាស់ក្សត្រី​​ថៃ។ ក្នុង​ថ្ងៃ​រត់​ប្រណាំង​ម៉ារ៉ាតុង​នៅ​អង្គរ​លើក​ទី​៣​​​ខាង​មុខ​នេះ នឹង​មាន​ម្ចាស់ក្សត្រី​ថៃ​ ដែល​គ្រោង​ឡើង​សោយរាជ្យ​ចូល​រួម​រត់​កម្សាន្ត​ជា​មួយ​គ្នា​ ដើម្បី​បង្កើត​បរិយាកាស​ឲ្យ​បាន​អធិកអធម​​​ឡើង។

 

ទិវា​រត់​ប្រណាំង​​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី៣ នៅ​ចក្រភព​អង្គរ​​​​​មាន​​កម្ម​វិធី​រត់​ ៤​​​ប្រភេទ​ចម្ងាយ​ផ្លូវ​គឺ ៤២​គីឡូម៉ែត្រ​ ២១​​គីឡូម៉ែត្រ​ ១០​គីឡូម៉ែត្រ​ និង​៣​គីឡូម៉ែត្រ។ ​សម្រាប់​អ្នក​ចង់​ចុះ​ឈ្មោះ​អាច​ទំនាក់​​ទំនង​តាម​រយៈ​ www.angkorempiremarathon.org ​ពេល​វេលា​ឈប់​ទទួល​​ការ​ចុះ​ឈ្មោះ​រហូត​ដល់​ថ្ងៃ​រត់៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​ ​​​​​​​​​

មតិយោបល់