• 2016-07-04 17:43:43
  • បាល់ទាត់

​​អាជីព​បាល់ទាត់ និង​​​​សំដែង ​​​​​តើ​​​ លី​ វ៉ាហេទ យក​មួយ​ណា?

  • 2016-07-04 17:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ក្លឹប​បាល់ទាត់​បឹង​កេត​អង្គរ​ ​លី វ៉ាហេទ បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទោះ​បី​ជា​រូប​គេ​ធ្លាប់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​​ក្រុម​ហ៊ុន​ខ្លះ​ៗ ទាក់​ទង​​ទៅ​ផ្សាយ​ពាណិជ្ជកម្ម​ ប៉ុន្តែ​រូប​គេ​គ្មាន​ថ្ងៃ​​បោះបង់​​ចោល​អាជីព​​​បាល់ទាត់​​ឡើយ។

 

​Sabay ​សួរ​ថា ​តើ​ វ៉ាហេទ នឹង​ជ្រើស​រើស​អាជីព​មួយ​ណា ​រវាង​តារា​សម្ដែង និង​​​បាល់ទាត់? ​​​ប្អូនប្រុស​​ លី​ រ៉ាវី រូប​នេះ​ឆ្លើយ​ភ្លាម​ៗ មិន​​បង្អង់​យូរ​ថា ៖«​ខ្ញុំ​មិន​បោះបង់​​អាជីព​ជា​កីឡាករ​បាល់ទាត់​ឡើយ។ ​បើ​ឲ្យ​ខ្ញុំ​​ជ្រើស​រើស​គឺ ​យក​បាល់ទាត់​ និង​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ម្នាក់​ ដែល​​លេចធ្លោ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ទៀត​​ផង»។

 

​​​ខ្សែ​ការពារ​វ័យ​ក្មេង​របស់​ក្រុម​បឹង​កេត​អង្គរ​រូប​នេះ​បន្ថែម​ថា ​​​នៅ​ពេល​​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន​ម្ដងៗ ​រូប​គេ​តែង​ប្រឹង​ប្រែង​លេង​ឲ្យ​អស់​សមត្ថភាព​។ ​ជា​ពិសេស​​​​​​​ថែម​​រូប​គេ​បាន​តាំង​ចិត្ត​ថា នឹង​ធ្វើ​យ៉ាង​ណា​​ក្ដាប់​យក​ឱកាស​ ដើម្បី​ជាប់​ជម្រើស​ជាតិ​លើក​ក្រោយ​ៗ ទៀត​ឲ្យ​បាន។

 

​លី វ៉ាហេទ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​​ជម្រើស​ជាតិ​កម្ពុជា​​​លើក​ទី​មួយ ​សម្រាប់​ការ​ហ្វឹកហាត់​​កាល​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៦ ដើម្បី​ត្រៀម​ប្រកួត​មិត្ត​ភាព​ជាមួយ​ប្រទេស​ទីម័រ​ខាង​កើត ប៉ុន្តែ​ជំនួប​ដែល​ម្ចាស់​ផ្ទះ​ឈ្នះ ២-០​ កាល​ពី​ថ្ងៃ​ទី២៩ នោះ​រូប​គេ​មិន​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​ឡើយ៕

 

​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​

មតិយោបល់
អត្ថបទថ្មី