
- 2016-07-01 17:05:32
- បាល់ទាត់
គ្រូស៊ីម៉ាក់ ទម្លាយរបៀបលេងជាមួយភ្នំពេញក្រោនស្អែកនេះ
- 2016-07-01 17:05:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូស៊ីម៉ាក់ ទម្លាយរបៀបលេងជាមួយភ្នំពេញក្រោនស្អែកនេះ
ចន្លោះមិនឃើញ
លោក ស៊ុម វណ្ណា គ្រូបង្វឹកក្លឹបបាល់ទាត់ស៊ីម៉ាក់បានទម្លាយទម្រង់លេងក្រុមរបស់ខ្លួន ក្នុងការប៉ះភ្នំពេញក្រោន សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ Hun Sen Cup 2016 វគ្គផ្ដាច់ព្រ័ត្រដណ្ដើមលេខ៣នៅពហុកីឡដ្ឋានជាតិម៉ោង ៣:៣០ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ស្អែកនេះ។
លោក ស៊ុម វណ្ណា
អតីតគ្រូបង្វឹកក្លឹបបាល់ទាត់បៀលប្រាយយូណាយធិតរូបនេះបានឲ្យដឹងថា លោកបានដឹងពីទម្រង់លេងរបស់ភ្នំពេញក្រោនច្រើន។ បើតាមការសំគាល់មើលរបស់លោក ភ្នំពេញក្រោនខ្វះចន្លោះប្រហោងនៅតំបន់ការពារកណ្ដាល។
គ្រូបង្វឹករូបនេះបន្តថា ដោយមើលឃើញពីចំណុចខ្វះខាតរបស់ដៃគូ ហេតុនេះលោកត្រូវប្រើប្រព័ន្ធប្រយុទ្ធឲ្យបានមុតស្រួច វាយលុកបំបែកតំបន់នោះតែម្ដង។ ចំណែកកីឡាករតំបន់ប្រយុទ្ធរបស់លោកវិញ ត្រូវតែហ្វឹកហាត់របៀបវាយលុកត្រង់ចំណុចកណ្ដាលបន្ថែមទៀត ជៀសវាងមានឱកាសមិនអាចបញ្ចប់ទីបានល្អ។
លោកបានបន្ថែមថា សម្រាប់ការប៉ះភ្នំពេញក្រោន ក្រុមរបស់លោក នឹងប្រើប្រព័ន្ធលេងខុសគ្នាកាលនៅក្នុងពូលជម្រុះពាន Hun Sen Cup ដែលបញ្ចប់ដោយលទ្ធផល ០-០។ សម្រាប់ក្ដីសង្ឃឹមក្នុងការយកឈ្នះដៃគូមុនពេលប្រកួត ក្លឹបលោកមិនដែលបោះបង់ចោលឡើយ។
ក្លឹបបាល់ទាត់ស៊ីម៉ាក់ បានចាញ់ក្រុមក្រសួងការពារជាតិកាលវគ្គ ៤ក្រុមចុងក្រោយ ៣-០ កាលពីថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១៦ ។ ចំណែកភ្នំពេញក្រោន ចាញ់ព្រះខ័នរាជស្វាយរៀង ដោយបាល់ប៉េណាល់ទី ៣-២ នាំឲ្យក្លឹបទាំងពីរទទួលបានត្រឹមឱកាសដណ្ដើមលេខ ៣សម្រាប់ពានរង្វាន់នេះ។
ក្រៅពីគូដណ្ដើមលេខ ៣នេះ ក៏មានការប្រកួតដណ្ដើមលេខ១រវាងព្រះខ័នរាជស្វាយរៀង និងក្រសួងការពារជាតិ នាម៉ោង ៧:០០នាទីយប់ នៅទីលានពហុកីឡដ្ឋានជាតិ ដែលមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV ផងដែរ៕
ក្រុមស៊ីម៉ាក់
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា