- 2016-06-30 15:55:51
- បាល់ទាត់
អ៊ុំ សេរីរ័ត្ន ក្លាយជាទូតសុឆន្ទៈជួយក្មេងក្រីក្រអាយុក្រោម១៤ឆ្នាំរបស់ភ្នំពេញស៊ីធីសេនធ័រ
- 2016-06-30 15:55:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ សេរីរ័ត្ន ក្លាយជាទូតសុឆន្ទៈជួយក្មេងក្រីក្រអាយុក្រោម១៤ឆ្នាំរបស់ភ្នំពេញស៊ីធីសេនធ័រ
ចន្លោះមិនឃើញ
អ្នកចាំទីជម្រើសជាតិកម្ពុជា និងក្រសួងការពារជាតិ អ៊ុំ សេរីរ័ត្នត្រូវបានក្រុមហ៊ុន Phnom Penh City Center) ជ្រើសរើសឲ្យធ្វើជាទូតសុឆន្ទៈសម្រាប់ជួយបណ្តុះបណ្តាលយុវជនក្រោមអាយុ១៤ឆ្នាំ និងការប្រកួតពានរង្វាន់អាយុក្រោម១៤ឆ្នាំសម្រាប់ក្មេងក្រីក្រចាប់ពីខែកក្កដា ដល់ ខែតុលា ឆ្នាំ២០១៦ខាងមុននេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះថា ក្រុមបាល់ទាត់អាយុក្រោម ១៤ឆ្នាំពីអង្គការក្រៅរដ្ឋាភិបាលចំនួន ៤ និងសាលាបឋមសិក្សាចំនួន ២ ក្មេងៗ អាយុក្រោម ១៤ឆ្នាំដែលសរុបមានចំនួន ៧២នាក់ នឹងត្រូវជ្រើសរើសពីក្រុមនីមួយៗ មានដូចជាអង្គការមិត្តសម្លាញ់ (Friend International) អង្គការមូលនិធិកុមារកម្ពុជា (Cambodian Childrend’s Fund) មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញដុនបូស្កូ (Don Bosco) អង្គការស្នាមញញឹមនៃកុមារ (Pour un Sourire d'Enfant) សាលាបឋមសិក្សាវត្តនាគវ័ន និងសាលាបឋមសិក្សាមិត្តភាព។ ក្មេងៗទាំងនេះនឹងត្រូវចូលរួមហ្វឹកហាត់ និងលេងកីឡាបាល់ទាត់ ក្រោមការបង្វឹកដោយកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោកអ៊ុំ សេរីរត្ន។
អ៊ុំ សេរីរត្ន គឺជាកីឡាករចាំទីឆ្នើមដែលលេងឱ្យក្រុមជម្រើសជាតិកម្ពុជាឈុតធំ ចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។ រូបគេនឹងក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន Phnom Penh City Center ហើយរូបគេ នឹងចែករំលែកបទពិសោធន៍ពីការលេងកីឡាបាល់ទាត់ និង ជីវិតជាកីឡាករបាល់ទាត់អាជីពនៅកម្ពុជា។ ព្រមជាមួយគ្នានេះ គាត់នឹងបង្ហាត់នូវបច្ចេកទេសមូលដ្ឋានមួយចំនួននៃការលេងបាល់ទាត់ដល់ក្មេងៗទាំងនោះផងដែរ។
លោកស្រី Claire Ng អនុប្រធាននាយកដ្ឋានទំនាក់ទំនងនៃក្រុមហ៊ុន Phnom Penh City Center ប្រាប់ថា ៖«ការបង្កើតកម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់ និងការរៀបចំកម្មវិធីប្រកួតពានរង្វាន់បាល់ទាត់អាយុក្រោម ១៤ឆ្នាំនេះ គឺជាការប្ដេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ ការរស់នៅ ក៏ដូចជា គុណភាពជីវិតសហគមន៍របស់យើងតាមរយៈការលេងកីឡា»។
ជាមួយគ្នានេះ អ្នកចាំទីវ័យក្មេង អ៊ុំ សេរីរ័ត្ន បង្ហាញអារម្មណ៍ថា រូបគេជាសប្បាយរីករាយដែលបានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័ក្នុងកម្មវិធីប្រកួតបាល់ទាត់សម្រាប់កុមារក្រីក្រនេះ។ ខ្ញុំទន្ទឹងរង់ចាំការចែករំលែកបទពិសោធន៍របស់ខ្ញុំ ក្នុងនាមជាកីឡាករបាល់ទាត់ទៅដល់ក្មេងៗទាំងនោះ»។
ដើម្បីចូលរួមគាំទ្រដល់ក្រុមបាល់ទាត់នីមួយៗ ក្រុមហ៊ុន Phnom Penh City Center បានឧបត្ថម្ភសម្ភារៈមានដូចជាអាវ និងខោកីឡា ទីលានលេងបាល់ទាត់ និងថវិកាក្នុងមួយក្រុមៗប្រមាណ ៨០០ ០០០រៀល៕
អត្ថបទ៖ជាន ចាន់រ៉ា