• 2014-10-30 16:58:19
  • បាល់ទាត់

Ferdinand ត្រូវ​ពិន័យ​បី​ប្រកួត​ និង​លុយ​ជិត​៤ម៉ឺន​ដុល្លារ ដោយ​សារ​ Twitter

  • 2014-10-30 16:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand ​ត្រូវ​​រង​ការ​ពិន័យ​មិន​ឲ្យ​ចូល​លេង​៣ប្រកួត​ និង​ទឹក​ប្រាក់​ ២៥០០០ផោន ឬ​ប្រហែល​៣៩៩២៩​ដុល្លារ​​ កាល​ពី​ថ្ងៃ​ពុធ​​ម្សិលមិញ ក្រោយ​មិន​​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​​សហព័ន្ធ​បាល់ទាត់​អង់គ្លេស (FA) ​​ទាក់​ទង​នឹង​ការ​​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​​តាម​រយៈ​បណ្ដាញ​សង្គម​​ Twitter។

 

 

អតីត​ខ្សែ​ការពារ​របស់​ក្លិប​បិសាច​ក្រហម Manchester United ដែល​កំពុង​លេង​នៅ​​ Queens Park Rangers ​រូប​នេះ​ ​បាន​សរសេរ​ក្នុង​ Twitter របស់​ខ្លួន ដោយ​មាន​​ប្រើ​ពាក្យ​ 'Sket' ក្នុង​ន័យ​ជេរ​ប្រមាថ​​​ម្ដាយ​របស់​មនុស្ស​ម្នាក់។ ​'Sket'​ គឺ​ជា​ពាក្យ​របស់ Carribean​ ដែល​មាន​ន័យ​ថា​ស្រីពេស្យា ​ឬ​ស្រី​មិន​ល្អ។ ក្រោយ​​សរសេរ​ពាក្យ​មួយ​ឃ្លា​នោះ​មក ​ក៏​មាន​សាធារណជន​ជា​ច្រើន​ បាន​សរសេរ​ពាក្យ​បណ្ដឹង​ទៅ​កាន់ FA ផង​ដែរ។

 

 

សេចក្ដី​ថ្លែង​ការ​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់ FA បាន​​បញ្ជាក់​ថា៖ "​ខ្សែ​ការ​ពារ​ក្លិប Queens Park Rangers, Rio Ferdinand​ ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ចូល​ទីលាន​បី​ប្រកួត។ បម្រាម​នេះ​ចូល​ជា​ធរមាន​ពី​ឥលូវ​ទៅ ​ប៉ុន្តែ​នៅ​បើក​ឲ្យ​ប្តឹង​ឧទ្ធរណ៍​បាន។ FA បាន​រក​ឃើញ​ថា​ Ferdinand បាន​ផូស​ក្នុង Twitter ដោយ​សរសេរ​ក្នុង​ន័យ​ជេរ​ប្រទេច ដែល​ខុស​នឹង​ច្បាប់​របស់ FA ត្រង់​ចំណុច​ E3 (2)។ Ferdinand ក៏​នឹង​ត្រូវ​ពិន័យ​​ជា​ប្រាក់​ ២៥០០០ផោន"។

 

កាល​ពី​២ឆ្នាំ​មុន កីឡាករ​វ័យ​៣៥ឆ្នាំ​នេះ​ក៏​ត្រូវ​បាន​ពិន័យ​​ក្នុង​រឿង​ស្រដៀង​គ្នា​នេះ​ដែរ ពោល​គឺ​ប្រើ​ពាក្យ​មិន​​​​សម​ស្រប​​​តាម Twitter សម្ដៅ​ទៅ​កាន់ Ashley Cole។

 

ចុច​អាន៖ សង្សារ​ក្មេង លួច​បង្ហោះ​វីដេអូ​ Maradona វ៉ៃ​

 

ប្រែ​សម្រួល៖​ អូន​ សៅណាត

ប្រភព៖​ dailymail

មតិយោបល់
អត្ថបទថ្មី