
- 2016-06-28 15:20:51
- បាល់ទាត់
គ្រូស៊ីម៉ាក់ថា ប៉ះការពារជាតិ ថ្ងៃពុធនេះ ក្រុមលោកមិនទប់ឡើយ
- 2016-06-28 15:20:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូស៊ីម៉ាក់ថា ប៉ះការពារជាតិ ថ្ងៃពុធនេះ ក្រុមលោកមិនទប់ឡើយ
ចន្លោះមិនឃើញ
លោក កែវ សារិន គ្រូជំនួយក្លឹបបាល់ទាត់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ( ស៊ីម៉ាក់ ) អះអាងថា ក្រុមលោកមិនលេងទប់ក្រុមក្រសួងការពារជាតិឡើយ សម្រាប់ការប្រកួតពានរង្វាន់ Hun Sen Cup 2016 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក កែវ សារិន បានឲ្យដឹងថា ក្រុមក្រសួងការពារជាតិជាក្រុមខ្លាំង ប៉ុន្តែមកដល់ដំណាក់កាល ៤ក្រុមចុងក្រោយនេះ ក្រុមខ្លាំងក៏មិនប្រាកដថា អាចយកឈ្នះក្រុមខ្សោយបាននោះដែរ។ បាល់ទាត់មិនទាន់ប្រកួតចប់ មិនទាន់បញ្ជាក់ទាំងស្រុងថា ក្រុមអ្នកណាខ្លាំង ហើយក្រុមអ្នកណាខ្សោយទេ។
គ្រូបង្វឹករូបនេះបន្ថែមថា ប្រសិនបើលោកលេងដោយប្រើប្រព័ន្ធការពារច្រើន ហាក់បីដូចជាបង្កើតឱកាសដល់ក្រុមទ័ពដាក់សម្ពាធដល់ក្រុមលោកជាក់ជាមិនខាន។ ក្រុមទ័ពខ្លាំងនិងរឹងមាំនៅតំបន់ខាងស្ដាំ ហេតុនេះលោក នឹងប្រើប្រព័ន្ធលេងនៅតំបន់ខាងឆ្វេងឲ្យបានច្រើន។
មុនពេលឡើងមកដល់វគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់ Hun Sen Cup 2016 ក្លឹបបាល់ទាត់ស៊ីម៉ាក់បានទម្លាក់ ណាហ្គាវើល ដោយលទ្ធផល២-១។ ចំណែកក្រសួងការពារជាតិបានយកឈ្នះ Cambodian Tiger ៤-០៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា