• 2016-06-20 16:51:43
  • ព័ត៌មាន

​​ក្រសួង​មហា​ផ្ទៃ​លើក​ពាន Leo Cup 2016​ Division A ម្សិល​មិញ

  • 2016-06-20 16:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​​​ក្រសួង​មហា​ផ្ទៃ​បាន​​ក្លាយ​ជា​ម្ចាស់​ជើងឯក​ពាន​រង្វាន់​បាល់ទះ Leo Cup ​​​ក្របខណ្ឌ​ A ​​​កាល​ពី​ល្ងាច​ម្សិល​មិញ ​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​សាលា​ខេត្ត​កំពង់​ចាម ៣-២​​នា​វគ្គ​ផ្ដាច់​ព្រ័ត្រ។

 

 

​​​​ការ​ប្រកួត​រវាង​​ក្រសួង​មហា​​​ផ្ទៃ និង​សាលា​ខេត្ត​​កំពង់​ចាម ​បាន​អូស​បន្លាយ​រហូត​ដល់​ទៅ​ ៥​សិត។ ​ចាប់​ផ្ដើម​​ពីរ​សិត​ដំបូង ក្រុម​​សាលា​ខេត្ត​កំពង់​ចាម​បាន​លត់​២-​០​ មុន​​​​​​គឺ (២៦-២៤ និង ២៥-១៦) ​ប៉ុន្តែ​ក្រោយ​មក​ក្រុម​ក្រសួង​មហា​ផ្ទៃ​បាន​យក​ឈ្នះ ៣សិត​ជាប់​គ្នា​វិញ​ដោយ​ពិន្ទុ​ (​២៥-១៩, ២៥-១៩​ ​និង ១៥-១៣) ដើម្បី​លើក​ពាន​តែ​ម្ដង។

 

​​ចំណែក​​ចំណាត់​ថ្នាក់​លេខ ៣​វិញ​បាន​ទៅ​លើ​ក្រុម​​កង​ពល​ធំ​អន្តរាគមន៍​លេខ ៣​​ដោយ​ស្វ័យ​ប្រវត្តិ​​ ពី​ព្រោះ​ក្រុម​បាល់ទះ​វិសាខា​ជា​គូ​ប្រជែង​​សុំ​​ដក​ខ្លួន។

 

​​សម្រាប់​ប្រាក់​រង្វាន់​ក្រុម​​ឈ្នះ​ជើង​ឯក​ទទួល​បាន ៤០លាន​រៀល ​​ជើង​​ឯក​រង​ទទួល​បាន​ ១២​លាន​រៀល និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣​ទទួល​បាន​ប្រាក់ ៨​លាន​រៀល។

 

ក្រុម​សាលា​ខេត្ត​កំពង់​ចាម

 
 

 

 

​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​

មតិយោបល់
អត្ថបទថ្មី