• 2016-06-09 17:30:19
  • បាល់ទាត់

មេដាយ​មាស World Cup របស់ Pele ដាក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ ២សែន​ផោន

  • 2016-06-09 17:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដេច​បាល់ទាត់​ប្រេស៊ីល Pele បាន​ដាក់​ដេញ​ថ្លៃ​មេដាយ​មាស World Cup ឆ្នាំ១៩៥៨ របស់​ខ្លួន​ក្នុង​ទីក្រុងឡុងដុង តម្លៃ​២​សែន​ផោន។

 

អតីត​ខ្សែ​ប្រយុទ្ធ​ជើងចាស់​​ដាក់​ដេញ​ថ្លៃ​មេដាយ​មាស World Cup ទាំង​៣​លើក របស់​ខ្លួន​ក្នុង​តម្លៃ​ខុស​ៗគ្នា និង វត្ថុ​ផ្ទាល់​ខ្លួន​ពាក់​នឹង​បាល់ទាត់​ជាង ២០០០ផ្សេង​ទៀត​បាន​​ដាក់​លក់ ក្នុង​អំឡុង​ពេល៣ថ្ងៃ។

 

ពាន​ឈ្មោះ Jules Rimet ដែល​បង្កើត​សម្រាប់ Pele ក្រោយ​ប្រេស៊ីល​ឈ្នះ World Cup នៅ​ម៉ិកស៊ិក ត្រូវ​រំពឹង ថា​លក់​បាន​ថ្លៃ​ជាង​គេ​ចន្លោះ​ពី​ជាង​៣​សែន ទៅ​៤​សែន​ផោន។ ដោយ​ឡែក​ស្បែក​ជើង​បាល់ទាត់​ដែល Pele ធ្លាប់​ពាក់​សម្ដែង​រឿង Escape to Victory លក់​បាន​តម្លៃ ៨ពាន់ផោន។ ពាន​កីឡាករ​ប្រចាំ​សតវត្ស លក់​តម្លៃ ២​ម៉ឺន​ផោន, ពានFifa presidential award លក់​តម្លៃ​៣​ម៉ឺន​ផោន, មកុដ​តំណាង​ឲ្យ​ការ​ស៊ុត បញ្ចូល​ទី​១០០០​គ្រាប់​លក់​តម្លៃ ១,៦សែនផោន -ល-។

 

Pele គឺជា​កីឡាករ​តែ​ម្នាក់​គត់​ធ្លាប់​ឈ្នះ World Cup ៣​ដង ហើយ​ត្រូវ​ពិភព​បាល់ទាត់​ចាត់​ទុក​ជា កីឡាករ​បាល់ទាត់​ដែល​ល្អ​ផ្ដាច់​គេ បន្ទាប់​ពី​រូប​លោក​ធ្លាប់​ស៊ុត​បញ្ចូល​ទី​១២៨១គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១៣៦៣ ប្រកួត​៕

 

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ BBC

មតិយោបល់
អត្ថបទថ្មី