- 2016-05-30 18:34:46
- បាល់ទាត់
គ្រូ Lee ថា ឈ្នះទីម័រ គ្រាន់តែទម្រង់សាកល្បងត្រៀមប៉ះឆាយនីសតៃប៉ិ
- 2016-05-30 18:34:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Lee ថា ឈ្នះទីម័រ គ្រាន់តែទម្រង់សាកល្បងត្រៀមប៉ះឆាយនីសតៃប៉ិ
ចន្លោះមិនឃើញ
ជ័យជម្នះលើទីម័រខាងកើត ២-០ កាលពីម្សិលមិញក្នុងជំនួបមិត្តភាពនៅពហុកីឡដ្ឋានជាតិ ត្រូវបានលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានិយាយថា គ្រាន់តែជាទម្រង់លេងសាកជើងមួយសម្រាប់ក្រុមទាំងមូលដើម្បីត្រៀមប្រកួតនិង ឆាយនីសតៃប៉ិ ប៉ុណ្ណោះ។
ក្រុមកម្ពុជាបានធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត ដោយបានបង្ហាញទម្រង់លេងយកឈ្នះក្រុមទីម័របាន ២-០ ដោយកីឡាករ ភួង សុខសាណា មួយគ្រាប់និង ឃួន ឡាបូរ៉ាវី មួយគ្រាប់។ ត្បិតតែយ៉ាងនេះក្ដី លោក Lee មិនទាន់សប្បាយចិត្តខ្លាំងចំពោះទម្រង់នេះទេ ដោយលោកលើកឡើងថាក្រុមកម្ពុជាគួរធ្វើឱ្យល្អជាងនេះទៅទៀតដើម្បីត្រៀមខ្លួនឱ្យរួចរាល់ពេលប៉ះក្រុមឆាយនីសតៃប៉ិ។
“កីឡាករអត់ទាន់មានកម្លាំងល្អពេញលេញទេ ដោយសារសម្រាកច្រើនពេក។ យើងនឹងហ្វឹកហាត់បន្ថែមទៀត។ ក្រុមឆាយនីសតៃប៉ិ ប៉ុន្មានឆ្នាំមកនេះមានការរីកចំរើនច្រើន ហើយអាចនិយាយបានថាខ្លាំងជាងទីម័រខាងកើត មួយទៀតទៅលេងនៅក្រៅដីតែងតែជារឿងពិបាកមួយ”។ សម្ដីគ្រូ Lee Tae Hoon ។
កែវ សុខផេង ប្រជែងបាល់ជាមួយកីឡាករទីម័រ
ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវធ្វើដំណើរទៅប្រកួតវគ្គជម្រុះបឋមនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 នៅថ្ងៃស្អែកនេះ ដោយជើងទី១ ធ្វើនៅកោះ ឆាយនីសតៃប៉ិ ក្នុងថ្ងៃទី២ ខែមិថុនា ហើយជើងទី២ ធ្វើនៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ៕
អត្ថបទ៖ មុន្នី រម្យ