• 2014-10-28 17:06:21
  • ព័ត៌មាន

ឡៃ​ សុធា៖ «មិន​គិត​ចាញ់­-ឈ្នះ​ជា​ចម្បង​ សំខាន់​គឺ​ការ​អភិវឌ្ឍ»

  • 2014-10-28 17:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ឡៃ​ សុធា​ អ្នក​ចាត់ការ​ទូទៅ​របស់​ក្លិប​បាល់​ទាត់​វេស្ទើន​យូនីអែហ្វស៊ី​ បាន​លើក​ឡើង​ថា​ លោក​មិន​ដែល​គិត​លើ​ការ​ចាញ់​ឈ្នះ​ជា​ចម្បង​សម្រាប់​ក្រុម​នោះ​ទេ​ ប៉ុន្តែ​នៅ​ដំណាក់​កាល​នេះ​សំខាន់​គឺ​ការ​អភិវឌ្ឍ​ និង​បណ្ដុះ​បណ្ដាល​ធន​ធាន​កីឡាករ​ថ្មីៗ​ ឲ្យ​មាន​ការ​រីក​ចម្រើន។

 

អ្នក​ចាត់​ការ​ខាង​លើ​បាន​បន្ថែម​ថា៖ «បើ​តាម​ខ្ញុំ​ចុះ​ទៅ​សង្កេត​មើល​មួយ​រយៈ​នេះ​...ខ្ញុំ​ឃើញ​ថា...អ៊ើ...ក្មេងៗ​គេ​មាន​ការ​រីក​ចម្រើន​ច្រើន​ជាង​មុន​ ហើយ​ពួក​គេ​មាន​សន្ទុះ​ទឹក​ចិត្ត​ខ្លាំង​ជាង​មុន»។ លោក​បន្ត​ថា​ នេះ​ក៏​ដោយសារ​តែ​ក្លិប​របស់​លោក​បាន​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍ​ច្បាស់​លាស់​ តាម​រយៈ​ការ​ធ្វើ​ស្តាត​ផ្ទាល់​ខ្លួន​ និង​ការ​ផ្ដល់​ប្រាក់​បៀវត្ស​ដល់​កីឡាករ​ច្រើន​ជាង​មុន។

 

 លោក ឡៃ​ សុធា​ ឆ្វេង

ងាក​ទៅ​មើល​ការ​ប្រកួត​កីឡា​បណ្ដា​សាកលវិទ្យាល័យ​អាស៊ាន​វិញ​ នេះ​ជា​ឆ្នាំ​ដំបូង​ហើយ​ដែល​វេស្ទើន​នឹង​បញ្ជូន​ក្រុម​កីឡា​របស់​ខ្លួន​ទៅ​ចូល​រួម​លើ​វិញ្ញាសា​ចំនួន​ពីរ​គឺ​បាល់​ទាត់​ និង​តេក្វាន់ដូ។ សម្រាប់​វិញ្ញាសា​បាល់​ទាត់​ក្រុម​មួយ​នេះ​នឹង​ប្រើ​ធនធាន​កីឡាករ​ក្នុង​ស្រុក​ទាំង​អស់​ ដើម្បី​ឲ្យ​ការ​ប្រកួត​ឈ្នះ‑ចាញ់​ដោយ​ល្អ​មើល។ ដោយ​ឡែក​ កីឡា​តេក្វាន់ដូ​ នឹង​បញ្ជូន​កីឡាករ​ទៅ​ចំនួន​បី​រូប។

 

ការ​ប្រកួត​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​លើក​នេះ​គឺ​ជា​ការ​រៀប​ចំ​លើក​ទី​១៧​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ភាគ​ខាង​ត្បូង​កោះ​ស៊ូម៉ាត្រា​ ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​រួម​មាន​ដូចជា​ ហែល​ទឹក​ រត់​ប្រណាំង​ វាយ​សី​ បាល់​ទាត់​ បាល់​ទះ​ បាល់បោះ​ តេក្វាន់ដូ​ ប៉េតង់​ អុក​ និង​កីឡា​ជា​ច្រើន​ប្រភេទ​ទៀត។ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ​ធ្នូ​ ចុង​ឆ្នាំ​២០១៤​នេះ​ ហើយ​ក៏​មាន​សាកល​វិទ្យាល័យ​របស់​កម្ពុជា​ជា​ច្រើន​ទៀត​នឹង​បញ្ជូន​ក្រុម​អត្តពលិក​របស់​ខ្លួន​ទៅ​ចូល​រួម។

ប្រភេទ​កីឡា​​ក្នុង​​ការ​ប្រកួត​បណ្ដា​សាកល​វិទ្យាល័យ​អាស៊ាន

 

ព័ត៌មាន​កីឡា​ច្រើន​ទៀត  ​សូម​ចុច...

ព័ត៌មាន​កីឡា​បាល់​ទាត់​ច្រើន​ទៀត​ សូម​ចុច...

 

អត្ថបទ៖ អៀង សូទ្រី

មតិយោបល់