
- 2016-05-11 15:25:53
- បាល់ទាត់
ស៊ីម៉ាក់គ្រោងបង្កើត U-19 ក្រោយចប់លីគរដូវកាលនេះ
- 2016-05-11 15:25:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីម៉ាក់គ្រោងបង្កើត U-19 ក្រោយចប់លីគរដូវកាលនេះ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់កម្ចាត់មីនកម្ពុជា ( ស៊ីម៉ាក់ ) នឹងបង្កើតថ្នាលយុវជនក្រោមអាយុ ១៩ឆ្នាំ ( U-19 ) របស់ខ្លួន ក្រោយកម្មវិធីប្រកួតបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជាចប់រដូវកាល២០១៦។
លោក កែវ សារិន គ្រូជំនួយក្លឹបបាល់ទាត់ស៊ីម៉ាក់បានឲ្យដឹងថា ក្រោយចប់រដូវកាលលីគឆ្នាំ២០១៦ ក្លឹបរបស់លោក នឹងធ្វើតេស្តរើសយកយុវជនក្រោមអាយុ ១៩ឆ្នាំចំនួន ២១នាក់បន្ថែម លើកីឡាករ ៤នាក់ដែលមានស្រាប់។ ការធ្វើតេស្ត នឹងធ្វើឡើងនៅភ្នំពេញមុនគេ ប៉ុន្តែប្រសិនបើមិនអាចរើសកីឡាករតាមលក្ខខ័ណ្ឌគ្រប់ចំនួនខាងលើ ក្លឹបរបស់លោកនឹងបន្តទៅតាមបណ្ដាខេត្តបន្ថែមទៀត។
គ្រូជំនួយរូបនេះបន្តថា ការបង្កើតក្រុមថ្នាលយុវជននេះអាចចំណេញដល់ក្រុមឈុតធំរបស់ស៊ីម៉ាក់ ក្នុងការជ្រើសរើសកីឡាករមកលេងនៅលីគកំពូលរដូវកាលក្រោយៗទៀត ដែលមិនពិបាកស្វែងរកកីឡាករកម្ពុជា។ ការបង្កើតថ្នាលយុវជននេះជាបញ្ហាចាំបាច់គួរតែធ្វើ ពីព្រោះវាអាចឲ្យកម្ពុជាមានការរីកចំរើនវិស័យបាល់ទាត់។
ក្លឹបបាល់ទាត់ស៊ីម៉ាក់មានគម្រោងមួយទៀតគឺ ចង់បង្កើតទីលានបាល់ទាត់ផ្ទាល់ខ្លួននៅខេត្តកំពង់ឆ្នាំង ប៉ុន្តែគម្រោងមួយនេះត្រូវបានផ្អាកសិន បន្ទាប់ពីម្ចាស់ជំនួយក្រុមហ៊ុនរបស់ជប៉ុនមិនទាន់ផ្ដល់ប្រាក់ក្នុងការសាងសង់៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា