- 2016-05-10 18:27:08
- បាល់ទាត់
សួង វីរៈ ប្រាប់បច្ចេកទេសទាត់បាល់ជ្រុងឲ្យបានល្អ
- 2016-05-10 18:27:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សួង វីរៈ ប្រាប់បច្ចេកទេសទាត់បាល់ជ្រុងឲ្យបានល្អ
ចន្លោះមិនឃើញ
អតីតខ្សែប្រយុទ្ធភ្នំពេញក្រោន និងបឹងកេតអង្គរ សួង វីរៈ បង្ហើបថា ការទាត់បាល់ជ្រុងឲ្យបានល្អត្រូវចំណាយពេលហ្វឹកហាត់ចន្លោះពី ១០ទៅ២០ ដងក្នុងមួយថ្ងៃ ហើយត្រូវទាត់ឲ្យកោងងាកចូលមករកទីដៃគូ ដើម្បីងាយស្រួលឲ្យមិត្តរួមក្រុមតែតចូលទី។
អតីតខ្សែប្រយុទ្ធក្រសួងការពារជាតិ សួង វីរៈ បានឲ្យដឹងថា តាំងពីចាប់ផ្ដើមលេងបាល់ទាត់នាឆ្នាំ២០១០ មកដល់បច្ចុប្បន្ន រូបគេទាត់បាល់ចេញពីជ្រុងចូលទីគូប្រកួតបាន ២គ្រាប់ហើយ។ ប៉ុន្តែការទាត់បាល់ចេញពីជ្រុងឲ្យចូលទីដៃគូនេះមិនមែនជារឿងងាយស្រួលឡើយ ត្រូវចំណាយពេលហ្វឹកហាត់រៀងរាល់ថ្ងៃ ដោយទាត់បាល់ចេញពីជ្រុងឲ្យបានច្រើនដង។
ចង់ដឹង សួង វីរៈ ប្រាប់របៀបទាត់បាល់ចេញពីជ្រុងបែបណានោះសូមមើលវីដេអូខាងក្រោម៖
កាលពីថ្ងៃអាទិត្យទី៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅកីឡាករ សួង វីរៈ បានទាត់បាល់ចេញពីជ្រុងបានយ៉ាងល្អ ពោលគឺចូលទីក្រុម ណាហ្គាវើល តែម្ដង ដើម្បីរកគ្រាប់បាល់តាមស្មើគ្នា ១-១នៅពហុកីឡដ្ឋានជាតិក្នុងការប្រកួតបាល់ទាត់លីគកំពូលរបស់កម្ពុជាសប្ដាហ៍ទី៧៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា