• 2016-05-06 16:02:30
  • បាល់ទាត់

​គ្រូ​ Cam-Tiger​ ព្យាករ​​ថា ៣​​ក្រុម​អាច​​​លើក​​ពាន​​ពីរ​របស់​កម្ពុជា​រដូវ​កាល​នេះ

  • 2016-05-06 16:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ហុក សុជីវ័ន្ត គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់​ Cambodian Tiger ​​​​ជឿជាក់​ថា ​​រដូវ​កាល​នេះ​នឹង​​អាច​មាន​ក្លឹប​ ៣​គឺ​​​ ​ក្រសួងការពារ​ជាតិ (ទ័ព) ​ព្រះ​ខ័ន​រាជ​​ស្វាយរៀង និង​​បឹង​កេត​អង្គរ​​ ​ដែល​អាច​​លើក​​ពាន​ទាំង​​​​​ពីរ​របស់​កម្ពុជា​គឺ​លីគ​កំពូល​ និង​ Hun Sen Cup។

 

លោក ហុក សុជីវ័ន្ត​ បាន​ឲ្យ​ដឹង​ថា ​ក្លឹប​ខ្លាំង​ៗ​​ក្នុង​លីគ​កំពូល​កម្ពុជា​ ​មិន​ទាន់​ប្រាកដ​ទាំង​ស្រុង​ថា ក្រុម​ណា​​​មួយ នឹង​ឈ្នះ​គ្រប់​​ការ​ប្រកួត​នោះ​ទេ ​ប៉ុន្តែ​នា​​រដូវ​កាល​នេះ​​មាន​ក្លឹប​ខ្លាំង​​ចំនួន ៣​​​គឺ ​ក្រសួង​ការពារ​ជាតិ( ទ័ព) ​ព្រះខ័ន​រាជ​ស្វាយរៀង​ និង​បឹង​កេត​ ​ដែល​លោក​គិត​ថា នឹង​អាច​លើក​ពាន​ទាំង Hun Sen Cup​ និង​លីគ​កំពូល​កម្ពុជា​។

 

​​​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​ ១៩​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ក្រៅ​ពី​ក្លឹប​ចំនួន ៣​ខាង​លើ​ ណាហ្គាវើល​ជា​ក្លឹប​ខ្លាំង​ផង​ដែរ ដែល​អាច​​ នឹង​លើក​ពាន Hun Sen Cup ​រដូវ​កាល​នេះ។ ​ចំណែក​ក្លឹប​ Cam-Tiger​ ​វិញ​លោក​មិន​រំពឹង​ថា​ ​នឹង​អាច​លើក​ពាន​ធំ​ៗ របស់​កម្ពុជា​ទាំង​ពីរ​នេះ​ឡើយ។

 

​​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ទ័ព ឈរ​លេខ ១​មាន ​១៥​ពិន្ទុ​ បឹង​កេត​ឈរ​លេខ ២​មាន ​១៥​ពិន្ទុ​​ និង​ព្រះខ័ន​រាជ​​ស្វាយរៀង​ឈរ​លេខ ៣​មាន ១៣​ពិន្ទុ​​។ ចំពោះ​​​ក្រុម​ Cambodian Tiger​ ​​ឈរ​នៅ​លេខ​ ២​ក្នុង​តារាង​​ពូល B ​នៃ​​ពាន​ Hun Sen Cup ​​​មាន​៧​ពិន្ទុ​ស្មើ​ក្រុម​លេខ ៣​កំពង់​ឆ្នាំង និង​កំពុង​ឈរ​នៅ​លេខ ៦​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​​ឆ្លង​កាត់​​៦​ប្រកួត​រក​បាន​៦​ពិន្ទុ៕

 

-​ចុះ​ប្រិយមិត្ត​វិញ​គិត​ថា ការ​លើក​ឡើង​របស់​លោក​ ហុក សុជីវ័ន្ត យ៉ាង​ណា​ដែរ?

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​

មតិយោបល់
អត្ថបទថ្មី