- 2016-05-05 14:08:59
- ព័ត៌មាន
៨ សន្លឹកព្រឹកនេះពីទីលានភូមិន្ទភ្នំពេញ
- 2016-05-05 14:08:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ សន្លឹកព្រឹកនេះពីទីលានភូមិន្ទភ្នំពេញ
ចន្លោះមិនឃើញ
ទីលានបាល់ទាត់ភូមិន្ទភ្នំពេញ ដែលគ្រោងដាក់ឲ្យប្រើប្រាស់នាខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ បើគិតត្រឹមថ្ងៃនេះបានរួចរាល់ប្រហែល៧០ទៅ៨០%ហើយ។ នេះបើតាមការបញ្ជាក់របស់កម្មករកំពុងដកស្មៅ និងថែទាំទីលាន ។
បើតាមការបន្ថែមរបស់កម្មករម្នាក់កំពុងដកស្មៅចេញពីទីលានខាងលើបានឲ្យដឹងថា ប្រព័ន្ធភ្លើងបំភ្លឺ និងសំណាញ់បាំងបាល់ បានដាក់រួចរាល់អស់ហើយ រង់ចាំតែពេលវេលាស្មៅដុះជិតគ្នាល្អ ដើម្បីដាក់ឲ្យប្រើប្រាស់តែប៉ុណ្ណោះ។ បើគិតមកដល់ពេលនេះស្មៅមិនទាន់ដុះជិតគ្នាល្អនៅឡើយ។ ម្យ៉ាងទៀតក៏ត្រូវដកឬ ចូកស្មៅ ដែលមិនត្រូវស្តង់ដាររបស់ទីលានបាល់ទាត់ចេញផងដែរ។ ខាងក្រោមជាទិដ្ឋភាព ៨សន្លឹកនៃទីលានបាល់ទាត់ភូមិន្ទភ្នំពេញ៖
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា