• 2016-05-01 01:53:56
  • បាល់ទាត់

Update៖ គួច សុកុម្ភៈ អាច​នឹង​ត្រូវ​វះ​កាត់ និង​ត្រូវ​ការ​ពេល​ព្យាបាល​​យ៉ាង​តិច​២​ខែ

  • 2016-05-01 01:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ គួច សុកុម្ភៈ ត្រូវ​បាន​លោក​គ្រូ​ពេទ្យ​ប្រាប់​ថា កីឡាករ​រូប​នេះ​បាន​របួស​ដាច់​សរសៃ​កែង​ជើង បន្ទាប់​ពី​ទទួល​រង​របួស​ក្នុង​ការ​ប្រកួត​​​ណាហ្គាវើល​​ប៉ះ​​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​នៅ​ពហុកីឡដ្ឋាន​ជាតិ​ល្ងាច​នេះ។

 

 គួច សុកុម្ភៈ (ស្តាំ​ទី​២)

 

តាម​ការ​​ឲ្យ​ដឹង​ជា​បឋម​​ពី​លោក​គ្រូ​ពេទ្យ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ថា គួច សុកុម្ភៈ​ភ្លាត់​សរសៃ​កែង​ជើង ដូច្នេះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ឲ្យ​ទាន់​ពេល​វេលា។ ព័ត៌មាន​ចុង​ក្រោយ​តាម​រយ ឃីម បូរី​បាន​ប្រាប់​ថា គ្រូ​ពេទ្យ​បាន​ប្រាប់​ថា​ សមាជិក​ជម្រើស​ជាតិ​កម្ពុជា និង​ណាហ្គាវើល គួច សុកុម្ភៈ​ របួស​ដាច់​សរសៃ​កែង​ជើង​ ហើយ​​ប្រហែល​ជា​៧០​ភាគ​រយ​​ត្រូវ​វះ​កាត់ និង​ត្រូវ​ចំណាយ​​ពេល​ព្យាបាល​យ៉ាង​ហោច​ណាស់​​​២​ទៅ​៣​ខែ​ដែរ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កីឡាករ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​វះ​កាត់​នៅ​​ប្រទេស​វៀតណាម។

 

 

គួច សុកុម្ភៈ​ពេល​របួស (រូបថត៖ Oeu Ravy)

 

​អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី