- 2016-04-29 17:00:52
- បាល់ទាត់
ក្រុមខេត្តស្វាយរៀង និយាយពីការចូលរួមលីគទី២
- 2016-04-29 17:00:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមខេត្តស្វាយរៀង និយាយពីការចូលរួមលីគទី២
ចន្លោះមិនឃើញ
លោក ញឹក សារ៉ា គ្រូបង្ហាត់ក្រុមបាល់ទាត់ខេត្តស្វាយរៀងរៀបរាប់ពីការចូលរួមលេងលីគលំដាប់ទី២ របស់កម្ពុជា បន្ទាប់ពីក្រុមរបស់លោកដណ្ដើមបានលេខ១ ប្រចាំតំបន់ខាងកើតក្នុងពានរង្វាន់សម្ដេច ( Hun Sen Cup 2016 )។
លោក ញឹក សារ៉ា បានឲ្យដឹងថា ក្រុមរបស់លោក នឹងចូលរួមលេងលីគទី២ បន្ទាប់ពីទទួលបានសិទ្ធនេះ។ ទាក់ទង នឹងការចូលរួមនេះក្រុមរបស់លោកត្រូវការថវិកា ដើម្បីត្រៀមពង្រឹងដល់ការហ្វឹកហាត់ និងត្រៀមសម្រាប់ការចំណាយផ្សេងៗ ក្នុងក្រុមទាំងមូល។
គ្រូបង្វឹករូបនេះបន្តថា បើគិតមកដល់ពេលនេះក្រុមរបស់លោកមានគម្រោងជាច្រើន ដែលត្រូវរៀបចំក្រុមក្នុងការចូលរួមលេងលីគទី២ របស់កម្ពុជា។ ប៉ុន្តែអ្វីទាំងអស់ ត្រូវរង់ចាំស្វែងរកអ្នកចូលរួមជួយឧបត្ថម្ភសិន ពីព្រោះថវិកា ដែលប្រើប្រាស់ក្នុងការចំណាយក្នុងក្រុមទាំងមូលបច្ចុប្បន្នជាប្រាក់របស់រដ្ឋ ហើយចំនួនលុយដែលផ្ដល់ដោយរដ្ឋគឺមានកំណត់។
លោកបន្ថែមថា រាល់ថ្ងៃកីឡាកររបស់លោកមិនទាន់មានប្រាក់ខែ ឬប្រាក់ឧបត្ថម្ភទៀងទាត់នៅឡើយ។ កីឡាករទាំងអស់ចូលរួមហ្វឹកហាត់ ដោយស្ម័គ្រចិត្ត។ ប្រសិនបើមានថវិកាគ្រប់គ្រាន់លោកជឿថា កីឡាកររបស់លោក នឹងមានសមត្ថភាពខ្ពស់អាចប្រកួតប្រជែងជាមួយកីឡាករលីគអាជីពក្នុងស្រុកខ្មែរបាន។
ក្រុមបាល់ទាត់ខេត្តស្វាយរៀងចាប់ផ្ដើមប្រកួតពានរង្វាន់ Hun Sen Cup 2016 ដំណាក់កាលផ្ដាច់ព្រ័ត្រពីរលើកកន្លងមកចាញ់១ស្មើ១ ដោយចាញ់ណាហ្គាវើល ៦-០ និងប្រកួតទី២ស្មើប៉ូលិស៣-៣។ លីគលំដាប់ទី២ ដែលសហព័ន្ធបានប្រកាសថា នឹងចាប់ផ្ដើមក្នុងកំឡុងខែមេសា ដល់ខែមិថុនា ឆ្នាំ២០១៦ នោះ មកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ មិនទាន់ឃើញមានការចាប់ផ្ដើមនៅឡើយ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា