- 2016-04-26 22:43:47
- បាល់ទាត់
រស់ សំអឿន និងភរិយាទិញផ្ទះតម្លៃជិត៧ម៉ឺនដុល្លារ តាមរយៈបង់រំសល់
- 2016-04-26 22:43:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រស់ សំអឿន និងភរិយាទិញផ្ទះតម្លៃជិត៧ម៉ឺនដុល្លារ តាមរយៈបង់រំសល់
ចន្លោះមិនឃើញ
ខ្សែបម្រើការពារ រស់ សំអឿន របស់ក្លឹបបឹងកេតអង្គរ និងភរិយាបានសម្រេចទិញផ្ទះមួយល្វែងនៅម្តុំវត្តសន្សំកុសលដែលមានតម្លៃជិត៧០០០០ដុល្លារអាមេរិក(៧ម៉ឺនដុល្លារ)។
ភរិយារបស់ រស់ សំអឿន គឺអ្នកស្រី យូ បូណ៌មី បានប្រាប់ Sabay ថា ផ្ទះដែលនាង និងប្តីបានសម្រេចទិញនេះមិនមែនជាបុរីទេ។ ទំហំផ្ទះគឺ៤.៥ម៉ែត្រ×១១ម៉ែត្រ ហើយមានដីខាងមុខផ្ទះ២ម៉ែត្រ និងក្រោយ១ម៉ែត្រដែលមានបន្ទប់គេង៤ និងបន្ទប់ទឹក៣នៅម្តុំវត្តសន្សំកុសល។ ផ្ទះនេះមានតម្លៃជិត៧០០០០ដុល្លារអាមេរិក។
ទោះបីជាយ៉ាងណា ភរិយារបស់កីឡាករជម្រើសជាតិ និងបឹងកេតអង្គររូបនេះបានបញ្ជាក់ថា ពួកនាងមិនមានប្រាក់គ្រប់គ្រាន់បង់តម្លៃផ្តាច់ទាំងអស់ទេគឺបង់រំលស់ប្រចាំខែតាមធនាគារ។
ផ្ទះថ្មីនេះនឹងត្រូវបានកសាងរួចរាល់ប្រហែលជា៤សប្តាហ៍ទៀត។ បន្ទាប់ពីផ្ទះថ្មីនេះរួចរាល់ យូ បូណ៌មី និងរស់ សំអឿន ដែលបានរៀបមង្គលការកាលពីរាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នឹងមករស់នៅផ្ទះថ្មីតែម្តង៕
អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ យូ បូណ៌មី