• 2016-04-22 17:50:18
  • បាល់ទាត់

ទីបំផុត​ Vardy ​ព្រម​ទទួល​ការ​ពិន័យ​បន្ថែម​ពី FA ហើយ

  • 2016-04-22 17:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Jamie Vardy ​របស់​ក្រុម​​ Leicester City បាន​ព្រម​ទទួល​ការ​ពិន័យ​បន្ថែម​១​ប្រកួត​ទៀត​ ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ FA ​ដែល​មាន​ន័យ​ថា រូប​គេ​នឹង​ត្រូវ​អវត្តមាន​ពី​ក្រុម​កញ្ជ្រោង​ខៀវ​​ចំនួន​ ២​ប្រកួត។

 

 

កីឡាករ​វ័យ​២៩​ឆ្នាំ ដែល​ស៊ុត​ឲ្យ​ Leicester ​បាន​២២​គ្រាប់​រដូវ​កាល​នេះ​ ​ត្រូវ​បាន​អាជ្ញាកណ្ដាល​លើក​​កាត​លឿង​២​ដង (ក្រហម) ​​កាល​ប្រកួត​ស្មើ​ ២-២ ទល់​នឹង​ West Ham ដែល​ធ្វើ​ឲ្យ​រូប​គេ ត្រូវ​អវត្តមាន​១​ប្រកួត​​ដោយ​ស្វ័យ​ប្រវត្តិ។ ប៉ុន្តែ​​ FA បាន​សម្រេច​ពិន័យ​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​​អង់គ្លេស​រូប​នេះ បន្ថែម​១​ប្រកួត​ទៀត ចំពោះ​​ការ​ប្រើ​កាយ​វិការ​មិន​គប្បី​ដាក់​អាជ្ញាកណ្ដាល។

 

 

​​យ៉ាងណា ​យប់​មិញ​ក្លឹប​ Leicester និង​ Vardy បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ព្រម​ទទួល​ការ​ពិន័យ​បន្ថែម​នេះ​ហើយ។ ដូច្នេះ​​កីឡាករ​រូប​នេះ នឹង​ត្រូវ​​អវត្តមាន​ពេល​ប៉ះ​ Swansea ​នៅ​ថ្ងៃ​អាទិត្យ​ និង​អវត្តមាន​ពេល​ប៉ះ​ Manchester United ​នៅ​ Old Trafford នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ប៉ុន្តែ​អាច​នឹង​វិល​ចូល​លេង​បាន​វិញ ​នៅ​២​ប្រកួត​ចុង​ក្រោយ​របស់​​ក្រុម​កញ្ជ្រោង​ខៀវ​រដូវ​កាល​នេះ ពេល​ប៉ះ​ Everton និង​ Chelsea៕

 

តើ​ប្រិយ​មិត្ត​គិត​ថា អត់​ Vardy ២​ប្រកួត​ Leicester អាច​លើក​ពាន​បាន​អត់?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc

មតិយោបល់