• 2016-04-19 21:29:46
  • បាល់ទាត់

ខ្សែ​ការពារ​ Leicester ​ថា​អាច​​​​លើក​ពាន​ EPL ទោះ​គ្មាន​ Vardy

  • 2016-04-19 21:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Danny Simpson ខ្សែ​ការពារ​​ក្រុម​ Leicester City ​​នៅ​តែ​ជឿ​ជាក់​ថា​ ក្រុម​កញ្ជ្រោង​ខៀវ​​របស់​ខ្លួន នឹង​​លើក​ពាន​ English Premier League នៅ​រដូវ​កាល​នេះ ទោះ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Jamie Vardy ត្រូវ​ជាប់​ពិន័យ​ក៏​ដោយ។

 

 

 

​​Vardy ​បាន​ទទួល​កាត​លឿង​២​ដង (ក្រហម) ​កាល​ Leicester ប្រកួត​ស្មើ​ ២-២ ទល់​នឹង​ West Ham ​ដូច្នេះ​មាន​ន័យ​ថា កីឡាករ​ជម្រើស​ជាតិ​​អង់គ្លេស​រូប​នេះ នឹង​ត្រូវ​អវត្តមាន​​១​ប្រកួត​នៅ​ប្រកួត​បន្ទាប់​ ដោយ​ស្វ័យ​ប្រវត្តិ ប៉ុន្តែ​រួប​គេ អាច​នឹង​ត្រូវ​ FA ពិន័យ​បន្ថែម​ទៀត​ ចំពោះ​ការ​ប្រើ​ប្រាស់​កាយ​វិការ​មិន​សមរម្យ​ដាក់​​អាជ្ញាកណ្ដាល។

 

 

យ៉ាងណា Simpson ​​នៅ​តែ​ជឿ​ជាក់​ថា Leicester ​​នឹង​អាច​ធ្វើ​បាន​ល្អ​ ទោះ​គ្មាន​ Vardy និង​នៅ​តែ​អាច​លើក​ពាន​ Premier League បាន។

 

កីឡាករ​អង់គ្លេស វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ “Vardy គឺជា​កីឡាករ​ល្អ​បំផុត​ក្នុង​លីគ​ ប៉ុន្តែ​​ពេល​ដូរ​ Leonardo Ulloa ​ចូល​មក​ ក៏​ជួយ​រក​ពិន្ទុ​ឲ្យ​យើង​បាន​ដែរ។ កីឡាករ​ដទៃ​ទៀត ក៏​រក​គ្រាប់​បញ្ចូល​ទី​ឲ្យ​ក្រុម​បាន​​ច្រើន​ដែរ ហើយ​កាល​ប៉ុន្មាន​សប្ដាហ៍​មុន Vardy ​ក៏​​ខក​ខាន​ស៊ុត​ចូល​ទី​៥​ទៅ​៦​ប្រកួត ប៉ុន្តែ​យើង​នៅ​តែ​គ្មាន​បញ្ហា”។

 

 

“យើង​ចង់​ឈ្នះ​គ្រប់​ការ​ប្រកួត ដែល​នៅ​សល់​ និង​ចង់​រក្សា​ Clean Sheet ឲ្យ​បាន។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ ត្រូវ​តែ​បន្ត​ធ្វើ​អ្វី​ដែល​យើង​ខំ​ប្រឹង​មក​ពេញ​១​រដូវ​កាល​នេះ ដោយ​ព្យាយាម​ឈ្នះ​ការ​ប្រកួត និង​ខំ​ប្រឹង​គ្រប់ៗ​គ្នា។ ខ្ញុំ​គិត​ថា ​យើង​បាន​បង្ហាញ​ពី​ភាព​សាមគ្គី​​ និង​ស្មារតី​ជា​ក្រុម។ យើង​ក៏​មាន​កីឡាករ​ល្អៗ​ច្រើន​សម្រាប់​ជំនួស ដូច្នេះ​ខ្ញុំ​ជឿ​ថា ​យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អ”។ ខ្សែ​ការពារ​ស្ដាំ ដែល​ធ្លាប់​ហាត់​នៅ​ក្លឹប​ Manchester United កាល​នៅ​តូច​រូប​នេះ បន្ថែម៕

 

ចុះ​ប្រិយ​មិត្ត​ជឿ​ថា Leicester អាច​លើក​ពាន​​ឬ​អត់?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal

មតិយោបល់