- 2016-04-18 17:31:30
- បាល់ទាត់
Vardy អាចត្រូវ FA ពិន័យបន្ថែម ក្រោយច្រឡោតដាក់អាជ្ញាកណ្ដាល
- 2016-04-18 17:31:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vardy អាចត្រូវ FA ពិន័យបន្ថែម ក្រោយច្រឡោតដាក់អាជ្ញាកណ្ដាល
ចន្លោះមិនឃើញ
Jamie Vardy ខ្សែប្រយុទ្ធឆ្នើមក្រុម Leicester City អាចនឹងត្រូវសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ពិន័យបន្ថែម ដោយសារបញ្ចេញកាយវិការមិនគួរសមដាក់អាជ្ញាកណ្ដាល ពេលទទួលបានកាតក្រហម (លឿង២ដង) ក្នុងការប្រកួត Premier League ស្មើ ២-២ ទល់នឹង West Ham យប់មិញ។
Vardy វ័យ២៩ឆ្នាំ ត្រូវលោកអាជ្ញាកណ្ដាល Jon Moss លើកកាតលឿងទី២ (ក្រហម) នៅនាទី៥៦ បន្ទាប់ពីធ្វើពុតដួល។ ក្រោយទទួលកាតក្រហម កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានប្រើម្រាមដៃ ចង្អុលមុខអាជ្ញាកណ្ដាលជាមួយនឹងកំហឹងយ៉ាងខ្លាំង។
ខ្សែប្រយុទ្ធ ដែលស៊ុតឲ្យ Leicester នៅ Premier League បាន២២គ្រាប់រូបនេះ នឹងអវត្តមាន១ប្រកួត ពេលប៉ះ Swansea ក្នុងដីខ្លួនឯងនៅប្រកួតបន្ទាប់ នាថ្ងៃអាទិត្យខាងមុខ ប៉ុន្តែអាចនឹងអវត្តមានបន្ថែមទៀត បើ FA រកឃើញថា ករណីខាងលើនេះជាកាយវិការមិនគប្បី។
Vardy ពេលធ្វើពុតជាដួល ធ្វើឲ្យទទួលកាតលឿងទី២យប់មិញ
កាលដើមខែមេសានេះ FA ក៏បានពិន័យខ្សែប្រយុទ្ធ Diego Costa បន្ថែម១ប្រកួតទៀត និងពិន័យទឹកប្រាក់២ម៉ឺនផោនផងដែរ លើករណីប្រើប្រាស់កាយវិការមិនគួរសមដាក់អាជ្ញាកណ្ដាលក្រោយទទួលកាតលឿងទី២ (ដូចករណី Vardy នេះដែរ) ក្នុងការប្រកួត FA Cup វគ្គ៨ក្រុមទល់នឹង Everton៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail