• 2016-04-07 23:45:11
  • ព័ត៌មាន

ស្ថាប័ន​កីឡា​កម្ពុជា​កំពូល​រៀប​ចំ​ពិធី​សូត្រ​មន្ត​ដើម្បី​សិរី​សួស្តី​ឆ្នាំ​ថ្មី​

  • 2016-04-07 23:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​រៀប​ចំ​ពិធី​សូត្រ​មន្ត​​នៅ​ទី​ស្នាក់​ការ​បស់​ខ្លួន​​ដើម្បី​​សិរី​សួស្តី​​​ជយមង្គល​សម្រាប់​ឆ្នាំ​ថ្មី​វ័ក ​អដ្ឋស័ក​ ពុទ្ធ​សករាជ​២៥៦០​​ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។

 

ពិធី​សូត្រ​មន្ត​

 

ក្នុង​ពិធី​សូត្រ​មន្ត​នេះ​មាន​និមន្ត​ព្រះ​សង្ឃ​ចំនួន​៧​អង្គ​ និង​​ចូល​រួម​​ដោយ​​​ឯកឧត្តម​ ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​ឯកឧត្តម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ និង​មន្ត្រី​ក្រោម​ឱវាទ​ ព្រម​ទាំង​អ្នក​សារព័ត៌មាន​កីឡា។

 

ពិធី​សូត្រ​មន្ត

 

ពិធី​សូត្រ​មន្ត​​នេះ​រៀប​ចំ​ឡើង​​ដើម្បី​​សិរី​សួស្តី​​​ជយមង្គល​​វិបុល​សុខ​គ្រប់​​ប្រការ​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​​ដល់​ថ្នាក់​ដឹក​នាំ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​ ​កីឡាករ​ កីឡា​ការិនី​ អ្នក​សារព័ត៌មាន​កីឡា​ ព្រម​ទាំង​អ្នក​គាំទ្រ​វិស័យ​កីឡា​ទាំង​អស់។ នា​​ល្ងាច​ថ្ងៃ​ដដែល​នេះ​​​ នឹង​មាន​ពិធី​ជប់​លៀង​ និង​រាំ​កម្សាន្ត​ថែម​ទៀត​ផង​។

 

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​តែង​តែ​រៀប​ចំ​ពិធី​សូត្រ​មន្ត​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់