- 2016-03-31 18:21:27
- បាល់ទាត់
មាស ចាន់ណា សង្ឃឹមអាជ្ញាកណ្ដាលកាត់ក្ដីសុក្រឹតប៉ះស្វាយរៀងស្អែក
- 2016-03-31 18:21:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស ចាន់ណា សង្ឃឹមអាជ្ញាកណ្ដាលកាត់ក្ដីសុក្រឹតប៉ះស្វាយរៀងស្អែក
ចន្លោះមិនឃើញ
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមបាល់ទាត់ណាហ្គាវើលសង្ឃឹមថា ការកាត់ក្ដីរបស់អាជ្ញាកណ្ដាល នឹងសុក្រឹតក្នុងការប្រកួតរវាងក្រុមណាហ្គាវើលរបស់លោកនិង ព្រះខ័នរាជស្វាយរៀង នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ នៃពានរង្វាន់លីគកំពូលកម្ពុជានៅកីឡដ្ឋានខេត្តស្វាយរៀងវេលាម៉ោង៦:០០ មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV ។
លោក មាស ចាន់ណា បានឲ្យដឹងថា ការប្រកួតធ្វើឡើងនៅស្វាយរៀង បានធ្វើឲ្យលោកមានការព្រួយបារម្ភចំពោះអាជ្ញាកណ្ដាលដែលអាចកាត់ក្ដីហាក់មិនសុក្រឹតសម្រាប់ក្រុមរបស់លោក។ លោកសូមសំណូមពរឲ្យអាជ្ញាកណ្ដាលកាត់ក្ដីឲ្យបានសុក្រឹតនៃការប្រកួតរវាងក្រុមទាំងពីរ។
គ្រូបង្វឹករូបនេះបន្តថា លោកជឿថា អាជ្ញាកណ្ដាលដែលកាត់ក្ដីការប្រកួតស្អែកនេះពិតជាកាត់ក្ដីដោយភាពត្រឹមត្រូវ ស្មើភាពគ្នាបានល្អ ដែលមិនធ្វើឲ្យក្រុមទាំងសងខាងមិនពេញចិត្តនោះឡើយ។ ការលើកឡើងបែបនេះ ពីព្រោះលោកគិតថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងចាត់វិធានការដាក់ទោសលើអាជ្ញាកណ្ដាលណា ដែលកាត់ក្ដីមិនសុក្រឹត អាចធ្វើឲ្យក្រុមអាជ្ញាកណ្ដាលនៅកម្ពុជាមានការខ្លាចរអា។
លោកបន្ថែមថា ការលើកឡើងរបស់លោកខាងលើវាអាចជះឥទ្ធិពលដល់វិស័យបាល់ទាត់ខ្មែរ ប៉ុន្តែការហ៊ាននិយាយបែបនេះ ពីព្រោះលោកលើកហេតុផលថា ជំនួបជាមួយស្វាយរៀងកាលប្រកួត Hun Sen Cup កាលពីឆ្នាំ២០១៥ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលណាហ្គាចាញ់ ២-១ គឺប្រជាពលរដ្ឋសុទ្ធតែបានមើលឃើញថា ការកាត់ក្ដីប្រកួតនោះមិនស្មើភាពសម្រាប់ណាហ្គាវើល៕
ព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមណាហ្គាវើល បានធ្វើដំណើរទៅខេត្តស្វាយរៀងដើម្បីត្រៀមខ្លួនសម្រាប់ជំនួបដ៏សំខាន់ជាមួយព្រះខ័នរាជស្វាយរៀងវេលាម៉ោង៦ល្ងាចស្អែក៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា