- 2016-03-30 16:05:34
- បាល់ទាត់
គ្រូគីរីវង់ប្រាប់លក្ខខ័ណ្ឌរើសកីឡាករពីពាន សុខ អាន មកលេងលីគឆ្នាំក្រោយ
- 2016-03-30 16:05:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូគីរីវង់ប្រាប់លក្ខខ័ណ្ឌរើសកីឡាករពីពាន សុខ អាន មកលេងលីគឆ្នាំក្រោយ
ចន្លោះមិនឃើញ
លោក ផាន់ ចាន់ផាត គ្រូបង្វឹកក្លឹបគីរីវង់សុខសែនជ័យប្រាប់លក្ខខ័ណ្ឌសម្រាប់ការជ្រើសរើសយកកីឡាករ ដែលកំពុងលេងនៅពានរង្វាន់បណ្ឌិតសភាចារ្យ សុខ អាន ក្រោមអាយុ ១៩ឆ្នាំមកលេងនៅលីគកំពូលកម្ពុជានាឆ្នាំក្រោយ។
លោក ផាន់ ចាន់ផាត បានឲ្យដឹងថា កាយសម្បទាគ្រប់គ្រាន់ កម្ពស់ចាប់ពី១.៧០ ឡើង កម្លាំង និងបច្ចេកទេសលេង ជាចំណុចចាប់ផ្ដើមមើលមុនគេ។ ចំណុចបន្ទាប់ពាក់ព័ន្ធពីរបៀបលេងចេះស្ដាប់បង្គាប់គ្រូបង្វឹកពេលពួកគេកំពុងប្រកួតនៅលើទីលាន ហើយក៏ទាមទារឲ្យមានការស្រលាញ់បាល់ទាត់ផងដែរ។
អតីតកីឡាករក្នុងក្លឹបគីរីវង់រូបនេះបន្តថា ក្រោយពេលកម្មវិធីប្រកួតពានរង្វាន់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ក្រោមអាយុ ១៩ឆ្នាំចប់ ក្លឹបនឹងរៀបចំកម្មវិធីប្រមូលផ្ដុំកីឡាករ ដែលកំពុងតាមដានរាល់សកម្មភាពរបស់ពួកគេមកហ្វឹកហាត់ចំនួន២០នាក់។ កីឡាករទាំង ២០នាក់ ដែលគ្រោងកោះហៅមកហ្វឹកហាត់ជាមួយក្លឹបនោះ លោកបានចុចឈ្មោះរួចរាល់ហើយ។
ជាមួយគ្នានោះលោក ឌុក វាសនា ប្រធានក្លឹបគីរីវង់ក៏បានលើកឡើងដែរថា បើតាមគោលការណ៍របស់ឯកឧត្ដមសុខអាន ក្លឹបគីរីវង់គ្រោងកាត់បន្ថយកីឡាករបរទេស ដើម្បីទុកឱកាសឲ្យយុវជនកម្ពុជាបានបង្ហាញសមត្ថភាព។ ធ្វើបែបនេះក្នុងគោលបំណងបណ្ដុះក្មេងៗ ត្រៀមសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្លឹបគីរីវង់បានបោះបង់ការចូលរួមប្រកួតពាន Hun Sen Cup 2016 និងលីគកំពូលកម្ពុជាឆ្នាំ២០១៦ ព្រោះហេតុផលថា ការចូលរួមលេងរបស់ពួកគេមិនអាចទទួលបានលទ្ធផលល្អ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា